ជីវិតកម្សាន្ដ
ថ្ងៃប្រឡងបាក់ឌុប! សុវត្ថិឌី ធារីកា ជូនពរប្អូនប្រុស និងបេក្ខជនទាំងអស់ ឲ្យទទួលជោគជ័យ
តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា នាឱកាសថ្ងៃប្រឡងបាក់ឌុបឆ្នាំ ២០២២ នេះ បានចេញសារជូនពរ និងលើកទឹកចិត្តដល់ប្អូនប្រុស ខណៈអ្នកមានគុណទាំងពីរ ចែកឋានទៅហើយ។ ក្នុងនោះ សុវត្ថិឌី ធារីកា ក៏បានជូនពរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ផងដែរ។

ខ្លឹមសារដែលកញ្ញា សុវត្ថិឌី ធារីកា លើកឡើងបាននិយាយដូច្នេះថា មុនពេលប្រឡងទុតិយភូមិ(បាក់ឌុប) នាថ្ងៃស្អែក(០៥ខែធ្នូ) ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមឲ្យ ដូដូ ប្រឹងតស៊ូប្រឡងឲ្យជាប់ ដើម្បីឲ្យលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះ វាហាក់បីដូចទឹករលកមែន តែកុំឲ្យរលកមកប៉ះយើងឲ្យដួលតាមទឹក។

តារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បាននិយាយបន្ថែមទៀតថា សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រឡងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង។ ដូដូ សូមអរគុណអ៊ំពូមីងបងៗ ដែលបានជូនពរគាត់។

ជាមួយគ្នានេះ ក៏មានការផ្ញើសារលើកទឹកចិត្ត និងជូនពរពីសំណាក់អ្នកគាំទ្រតារាស្រីកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ ខណៈមានខ្លះទៀត បានលើកសរសើរថា នៅតែពីរនាក់បងប្អូន ចេះស្រឡាញ់គ្នាណាប្អូន បងឃើញប្អូនចេះស្រឡាញ់គ្នា បងរំភើបណាស់ ព្រោះអីបងមានតែពីរនាក់បងប្អូនដែរ តែឥឡូវប្អូនប្រុសបងបានស្លាប់ទៅចោលបងទៀតហើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


