ជីវិតកម្សាន្ដ
ពេជ្រ ថៃ ជូនពរខ្លួនឯង និងបេក្ខជនទាំងអស់ ទទួលបានជោគជ័យល្អក្នុងការប្រឡងបាក់ឌុប
អ្នកគាំទ្រ និងមហាជន ចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីមានការបង្ហោះ និងចែករំលែករូបភាពតារាចម្រៀងវ័យក្មេងជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ ពេជ្រ ថៃ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបក្នុងសម័យប្រឡងថ្ងៃទី ០៥ និងទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ។

ការបង្ហាញវត្តមានប្រឡងបាក់ឌុបពីសំណាក់តារាចម្រៀងមាឌល្អិត ពេជ្រ ថៃ នេះ មិនត្រឹមតែធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ ថែមទាំងមានការផ្ញើសារលើកទឹកចិត្ត និងជូនពរគ្រប់ៗគ្នាឲ្យតារាវ័យក្មេងរួបនេះ ព្រមទាំងបេក្ខជនដទៃទៀតទទួលបានជោគជ័យ និងលទ្ធផលល្អដូចគ្នា។

បើតាមការបង្ហោះនៅលើបណ្ដាញសង្គមបានលើកឡើងថា នៅចាំទេ ម្ចាស់ពាន The Voice Kids រដូវកាលទី ១ ពេជ្រ ថៃ បានមកប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប២០២២) នៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយបាត់ដំបង។ ក្នុងនោះក៏មានការលើកឡើងដែរថា កាលគាត់ប្រឡងThe voic e kids រៀនថ្នាក់ទី ៧ ឥឡូវ ៥ ឆ្នាំហើយ ទី ១២ បាត់ ជូនពរឲ្យប្អូន ពេជ្រ ថៃ ប្រលងជាប់។ ជូនពរឲ្យប្រឡងជាប់បាននិទ្ទេសល្អណាប្អូន ពេជ្រ ថៃ។

ងាកមកចាប់អារម្មណ៍សាមីខ្លួន តារាមាឌល្អិតចិត្តលះ ពេជ្រ ថៃ ក៏បានបញ្ជាក់កាលពីព្រលប់ថ្ងៃទី ០៥ ខែធ្នូដែរថា ថ្ងៃទី ១ នៃការប្រឡងត្រូវបានបញ្ចប់ដោយរលូន ត្រៀមៗថ្ងៃស្អែក ១ ថ្ងៃទៀតគ្នាយើង ជោគជ័យទាំងអស់គ្នា។ ដោយឡែកកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ពោលគឺមុនថ្ងៃប្រឡងប្រហែលមួយសប្ដាហ៍ ពេជ្រ ថៃ ក៏បានប្រកាសពីដំណឹង នៃការត្រៀមខ្លួនចូលប្រឡងបាក់ឌុបនេះផងដែរ។ ក្នុងនោះ ពេជ្រ ថៃ ក៏បានបដិសេធមិនទទួលរាល់ការហៅតាមបណ្ដាកម្មវិធីមួយចំនួនរហូតដល់ថ្ងៃទី ០៧ ខែធ្នូ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ