កីឡា
ប៉ះកម្ពុជាស្អែក គ្រូម៉ាឡេស៊ីថា ត្រូវតែលេងស្ទីល Harimau Malaya
វេលាម៉ោង៨យប់ស្អែក ម្ចាស់ផ្ទះម៉ាឡេស៊ីនឹងបើកទ្វារកីឡដ្ឋានជាតិ National Stadium ស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិត្រៀមព្រឹត្តិការណ៍ AFF Cup ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនាថ្ងៃទី២០ ខែធ្នូនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែធ្នូ លោក Kim Pan Gon គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី បាននិយាយថា ការប្រកួតជាមួយកម្ពុជា និងម៉ាឌីវពិតជាសំខាន់សម្រាប់ការជ្រើសរើសកីឡាករដែលត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួត AFF Cup។

លោកបាននិយាយថា ៖«យើងចង់ឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីអនុវត្តតាមទស្សនវិជ្ជា និងរបៀបលេងរបស់ក្រុមគឺរក្សាទម្រង់លេង Harimau Malaya (ខ្លាម៉ាឡេស៊ី) មិនថានរណាលេងទេ។ យើងបានផ្តល់របៀបលេងជាច្រើនដល់កីឡាករក្មេងៗ ដូច្នេះពួកគេប្រហែលជាស្មុគស្មាញផ្លូវចិត្តខ្លះចំពោះរបៀបលេងទាំងនោះ»។
ទន្ទឹមជាមួយគ្នានេះ លោក Kim Pan Gon បានសន្យាថា អ្នកគាំទ្រនឹងទទួលបាននូវអ្វីដែលពិសេសៗពីសមាជិកថ្មីៗដែលទើបជ្រើសរើសត្រៀមប្រកួតជាមួយ កម្ពុជា បើប្រៀបធៀបនឹងការជ្រើសរើសកាលប្រកួតជម្រុះ Asian Cup កាលពីខែមិថុនា និងពានស្តេចថៃ (King’s Cup) កាលពីខែកញ្ញា។
ក្រុមជម្រើសជាតិម៉ាឡេស៊ី ស្ថិតនៅចំណាត់ថ្នាក់ ១៤៦ ក្នុងតារាង FIFA Ranking ប្រៀបធៀបនឹងកម្ពុជាចំណាត់ថ្នាក់លេខ១៧៧។
ម៉ាឡេស៊ីស្ថិតនៅពូល B ជាមួយ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និងឡាវ។ ប្រកួតដំបូងប៉ះមីយ៉ាន់ម៉ា ថ្ងៃទី២១ ធ្នូ, ប៉ះឡាវថ្ងៃទី២៤ ធ្នូ និងបន្តប៉ះវៀតណាមថ្ងៃទី២៧ ធ្នូ មុនពេលប៉ះសិង្ហបុរី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ចំណែកកម្ពុជាស្ថិតនៅពូល A ជាមួយ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


