សន្តិសុខសង្គម
ថ្ងៃនេះ ខេត្តបាត់ដំបង មានការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ២ ករណី
យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ២ គ្រាប់ ត្រូវបានគេប្រទះឃើញលើ ២ ទីតាំងផ្សេងៗគ្នា ក្នុងថ្ងៃតែមួយ ដែលគ្រាប់ទាំងនេះ អាចនៅមានគុណភាព និងសម្លាប់ជីវិតមនុស្សបាន ប្រសិនបើយើងធ្វើឲ្យប៉ះពាល់ធ្ងន់ទៅលើវា។

ករណីប្រទះឃើញគ្រាប់នេះ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៩ ព្រឹក ដោយប្រជាពលរដ្ឋឈ្មោះ បូរ ធារី ភេទស្រី រស់នៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១ គ្រាប់ នៅមាត់ប្រឡាយក្បែរផ្ទះ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យឃើញថា ជាប្រភេទគ្រាប់ DK82 mm។ ក្នុងនោះ សមត្ថកិច្ច បានប្រគល់ទៅឲ្យអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ប្រចាំស្រុករុក្ខគិរី ដើម្បីចាត់ចែងតាមជំនាញបន្ត។

លុះនៅវេលាម៉ោង ១០ និង ៥០ នាទី ព្រឹកថ្ងៃដដែល នៅចំណុចសួននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមបច្ចេកទេសបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចុះរុករកក្នុងទីតាំងខាងលើ ដែលជាទីតាំងបញ្ចុះបឋមសីលា ដើម្បីត្រៀមសាងសង់រង្វង់មូលវិមានឯករាជ្យ ក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ១ គ្រាប់ ជាប្រភេទគ្រាប់ (UXO) B40 គឺគ្រាប់ប៊ុំប៊ី ផលិតនៅប្រទេសសូវៀត ដែលបច្ចុប្បន្នត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យកម្លាំងស៊ីម៉ាក់ហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


