Connect with us

សន្តិសុខសង្គម

ត្រៀមបញ្ចុះសិលាសាងសង់វិមានឯករាជ្យ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១ គ្រាប់

បានផុស

នៅ

ក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌ ០១ គ្រាប់នៅក្រោមដីត្រង់ចំណុច​ទីតាំង​ត្រៀមធ្វើការជីករណ្តៅបញ្ចុះបឋមសីលា សម្រាប់​បើកការដ្ឋាន​សាងសង់វិមានឯករាជ្រ​និង​ផ្សាររាត្រីនៅលើទីតាំងរង្វង់មូលនាគបាញ់ទឹកស្ថិត​ក្នុងសង្កាត់ស្វាយបោ ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញបានប្រាប់ថា នៅពេល​ក្រុមស៊ីម៉ាក់​បានចុះ​បោស​សម្អាត​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងសម្រាប់បញ្ចុះ​បឋម​សិលាសាងសង់រង្វង់មូលវិមានឯករាជ្យ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UXO) ចំនួន ០១គ្រាប់។

មន្ត្រីជំនាញបន្តថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១ គ្រាប់នេះ ខណះដែលក្រុមបច្ចេកទេសបានស្វែងរកបន្ទាប់ពីធ្វើការជីករណ្តៅដើម្បីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជនិងផ្សាររាត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែធ្នូខាងមុខនេះក្រោមវត្តមាន​សម្តេចក្រឡាហោម ស ខេង។

គ្រាប់យុទ្ធភ័ណ្ឌដែលបានរុករកឃើញនាពេលនេះ គឺប្រភេទគ្រាប់ B40 នៅមានគុណភាពនៅឡើយ ហើយបានយកទៅរក្សាទុកដើម្បីកំទេចចោលនៅពេលក្រោយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម