Connect with us

ព័ត៌មានជាតិ

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់

បានផុស

នៅ

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា​ បានអះអាងថា ជារដ្ឋរដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កម្ពុជាបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនរាប់លានគ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសញ្ញានេះប្រកបដោយជោគជ័យទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ នេះជាសារឆ្លើយតបទៅភាគីថៃដែលបានចោទមកលើកម្ពុជា ថា ជាអ្នកដាក់ពង្រាយគ្រាប់មីនតាមខ្សែបន្ទាត់ព្រំដែន ក្រោយមានហេតុការណ៍ទាហានថៃជាន់មីនផ្ទុះដាច់ជើងនៅតំបន់ មុំ៣នាពេលថ្មីៗនេះ។

ប៉ុន្តែការចោទប្រកាន់មកលើកម្ពុជាពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយ​សារ​ការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីននេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល។

បន្ថែមពីការប្រកាសច្រានចោលរបស់ក្រសួងការពារជាតិ អគ្គនាយក CMAC បានបញ្ជាក់ថា​ ក្នុងសង្គ្រាមស៊ីវិលពីអតីតកាល គឺគ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ​៤ ទៅ៦លានគ្រាប់​ ហេីយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡេីងវិញ។

អគ្គនាយក CMAC អះអាងបន្ថែមថា គិតមកដល់ពេលនេះ​ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលរាប់ទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦មុឺនគ្រាប់។

មាត្រា៥​ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កំណត់ថា រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឱ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

ទន្ទឹមនេះ រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល។

ផ្អែកលើខ្លឹមសារនៃអនុសញ្ញាអូតាវ៉ានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសង្កត់ធ្ងន់ទៅកាន់ភាគីថៃ ថា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ វិនាទី មុន

អគ្គនាយក CMAC តបទៅថៃថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបានបោសសម្អាតមីនរាប់លានគ្រាប់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានជាតិ១៥ នាទីutes មុន

ប៊ីវីអឹម​ បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក

ព័ត៌មានជាតិ២៦ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម