ព័ត៌មានអន្ដរជាតិ
ផ្ទះពលរដ្ឋរាប់សិបខ្នងត្រូវកម្ទេច ដោយសារការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ពឧទ្ទាមតាអឹង
ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ាបានប្រើឧទ្ធម្ភាគចក្របាញ់ស្រោចលើមូលដ្ឋានយោធាឧទ្ទាម (តាអឹង) ដែលស្ថិតក្នុងរដ្ឋសាន បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ជាង ៥០ខ្នង និងវត្តអារាម ១កន្លែង និងប្រជាពលរដ្ឋអ្នកភូមិជាង ២០០០នាក់បានរត់ភៀសខ្លួនដើម្បីសុវត្ថិភាព។

កាលពីថ្ងៃទី១៤ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Shan News បានរាយការណ៍ថា នៅភូមិសាស្ត្រទីក្រុងណាំសាន់ ដែលជាតំបន់ស្វយ័តរប់សកងទ័ពឧទ្ទាមតាអឹងនៅភាគខាងជើងនៃរដ្ឋសាន បានបើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ាជាមួយកងទ័ពតាអឹង ដោយភាគីទាំងពីរបានប្រយុទ្ធគ្នាអស់រយៈពេលជាង ៧ថ្ងៃមកហើយ ហើយរហូតមកដល់ពេលនេះ កងទ័ពមីយ៉ាន់ម៉ានៅតែបន្តពង្រឹងកំលាំងរុលទៅមុខដោយប្រើឧទ្ធម្ភាគចក្របាញ់អាវុធធុនធ្ងន់ដើម្បីគាំទ្រដល់កងទ័ពថ្មើជើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ដែលបាញ់ចេញពីឧទ្ធម្ភាគចក្របានខុសគោលដៅ ធ្វើឱ្យខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង៥០ខ្នង និងវត្តអារាម១កន្លែងរងការខូចខាតទាំងស្រុង ហើយប្រជាពលរដ្ឋអ្នកភូមិជាង ២០០០នាក់នាំគ្នាភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេរត់ចេញពីតំបន់ប្រយុទ្ធដើម្បីសុវត្ថិភាព។


ចំណែកខាងកងទ័ពតាអឹង សហការគ្នាជាមួយកំលាំងយោធាមកពីកងទ័ពឯករាជ្យកាឈីន និងកងកម្លាំងប្រដាប់អាវុធភាគីប្រឆាំង ដែលមានកងកំលាំងសរុបប្រមាណ ៤០០នាក់រួមគ្នាវាយបកទៅលើកងទ័ពមីយ៉ាន់ម៉ាវិញយ៉ាងខ្លាំងក្លា។

សារព័ត៌មាន Namhsan News បានរាយការណ៍ថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ កងទ័ពមីយ៉ាន់ម៉ានៅតែបន្តបញ្ជូនឧទ្ធម្ភាគចក្រទៅបាញ់គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់លើសមរភូមិប្រយុទ្ធខាងលើដដែល៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ភាគកណ្ដាល មីយ៉ាន់ម៉ា ជួបគ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ
ចុចអាន៖ ក្រុមឃ្លាំមើលមួយ បញ្ចេញតួលេខជនស៊ីវិល ស្លាប់និងរបួស នៅតំបន់ Donbass
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


