ព័ត៌មានអន្ដរជាតិ
ភាគកណ្ដាល មីយ៉ាន់ម៉ា ជួបគ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ
យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់មីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ បានវាយប្រហារចម្ងាយប្រហែល ៦.៤៣ គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Tada-U ក្នុងតំបន់ Mandalay ភាគកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា ។
ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ៦៣ គីឡូម៉ែត្រ ត្រូវបានកំណត់ជាបឋមថា មានរយៈទទឹងខាងជើង ២១.៨១ ដឺក្រេ និងរយៈបណ្ដោយខាងកើត ៩៦.០៣ ដឺក្រេ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមានកម្លាំងខ្លាំងនៅក្នុងតំបន់ Mandalay និង Sagaing របស់ប្រទេស ហើយបានបង្កការខូចខាតដល់អគារមួយចំនួនផងដែរនៅក្នុងតំបន់ទីក្រុង Mandalay ។
មន្ត្រីម្នាក់មកពីផ្នែកសេវាកម្មពន្លត់អគ្គីភ័យក្នុងតំបន់ Mandalay បានប្រាប់សារព័ត៌មាន Xinhua ថា រហូតមកដល់មិនមានរបាយការណ៍នៃអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ China Daily
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


