ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមផ្ដល់គ្រាប់កាំភ្លើងធំរាប់រយពាន់គ្រាប់ឲ្យ អ៊ុយក្រែន
សារព័ត៌មាន The Guardian បានរាយការណ៍នៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេសគ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែននូវកញ្ចប់អាវុធទ្រង់ទ្រាយធំ ជាប្រភេទកាំភ្លើងធំ នៅឆ្នាំ ២០២៣ ។

កញ្ចប់ជំនួយថ្មីដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នឹងរួមបញ្ចូលគ្រាប់កាំភ្លើងធំរាប់រយពាន់គ្រាប់នៅឆ្នាំក្រោយ ក្រោមទំហំកិច្ចសន្យា ២៥០ លានផោន (៣០៤ លានដុល្លារ) ដែលនឹងធានាឲ្យមានលំហូរថេរនៃគ្រាប់កាំភ្លើងធំ ទៅកាន់អ៊ុយក្រែននៅពេញមួយឆ្នាំ ២០២៣” ។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅចុងខែមុន លោក Sunak ក៏បាននិយាយដែរថា ចក្រភពអង់គ្លេសមានបំណងរក្សាកម្រិតនៃការគាំទ្រផ្នែកយោធាបច្ចុប្បន្នរបស់ខ្លួនសម្រាប់ទីក្រុងកៀវនៅឆ្នាំ ២០២៣ ឬក៏អាចកើតមាននៅបន្តបន្ទាប់ទៀតផងដែរ ។

ប្រទេសលោកខាងលិចបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ក្រុងកៀវ ចំពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីក្រុងមូស្គូបានថ្កោលទោសលំហូរនៃសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសង្កត់ធ្ងន់ថា រាល់ជំនួយជាអាវុធសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែននឹងក្លាយជាសត្រូវសម្រាប់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ចុះទៅទីស្នាក់ការកណ្ដាលសម្រាប់ប្រតិបត្តិការយោធាពិសេសនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


