ព័ត៌មានអន្ដរជាតិ
ចោរប្លន់ហាងលក់មាសនៅខេត្តរ:យ៉ង យកលុយ និងមាសជិត ១៥០ តម្លឹង
ប្រទេសថៃ ៖ មាសសុទ្ធជិត ១៥០ តម្លឹង និងលុយចំនួន ២៥ ម៉ឺនបាត ត្រូវបានក្រុមចោរយកទៅដោយសុវត្ថិភាព បន្ទាប់ពីបានបិទមុខចូលប្លន់នៅក្នុងហាងលក់មាសដ៏ធំមួយកន្លែង កណ្ដាលទីរួមខេត្តរ:យ៉ង រួចមក។

យោងតាមការផ្សាយរបស់គេហទំព័រ ខាវឌួន បានបញ្ជាក់ថា នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ មានករណីប្លន់មួយបានកើតឡើងនៅក្នុងហាងលក់មាសដ៏ធំមួយកន្លែង កណ្ដាលក្រុង ក្នុងខេត្តរ:យ៉ង ប្រទេសថៃ ដោយចោរមានចំនួន ២ នាក់ ប្រដាប់ដោយកាំភ្លើង AK បត់មួយដើម និងពាក់មួក និងបិទមុខយ៉ាងជិតផងដែរ។

ព័ត៌មានបានបន្តថា ជនសង្ស័យទាំង ២ នាក់ បានធ្វើសកម្មភាពយ៉ាងប្រញាប់ប្រញាល់ ដោយម្នាក់កាន់កាំភ្លើងយាមនៅខាងមុខ និងម្នាក់ទៀតចូលទៅប្រមូលមាសដាក់ចូលក្នុងកាបូបស្ពាយពណ៌ខ្មៅដែលពួកគេបានត្រៀមយកមកជាស្រេច រួចហើយពួកគេបានចេញទៅវិញដោយប្រើប្រាស់រថយន្ត ពាក់ស្លាកលេខពណ៌ក្រហម ជាមធ្យោបាយ និងគេចខ្លួនបានដោយសុវត្ថិភាព។

តាមការអះអាងពីម្ចាស់ហាងបានបញ្ជាក់ថា មាស ប្រាក់ ដែលក្រុមចោរប្រមូលយកទៅគឺ លុយបាតចំនួន ២៥ ម៉ឺនបាត និងគ្រឿងមាសសុទ្ធទម្ងន់ គិតទៅតាមទីផ្សារប្រទេសថៃគឺចំនួន ៣៧០ បាត (ក្នុង១ បាត ស្មើ ៤ ជីមាស) សរុប ស្មើនឹង ១.៤៨០ ជី គឺស្មើនឹង ១៤៨ តម្លឹងមាស។

បច្ចុប្បន្នក្រុមតម្រួតថៃ កំពុងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ដែលចាប់រូបភាព នៃសកម្មភាពរបស់ក្រុមចោរ និងកំពុងសិក្សាទៅលើរថយន្តដែលក្រុមចោរប្រើប្រាស់ ដើម្បីជាទុនក្នុងការស្រាវជ្រាវរកមុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់ ៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


