ជីវិតកម្សាន្ដ
ម្ចាស់បទ “ចំប៉ាប៉ោយប៉ែត” លោក រ៉ម រ៉ឺន បានទទួលមរណភាពក្នុងវ័យ ៦៧ ឆ្នាំ
តារាចម្រៀងជើងចាស់ល្បីឈ្មោះក្នុងទសវត្ស ៨០-៩០ ដែលជាម្ចាស់សំនៀងដើមបទ «ចំប៉ាប៉ោយប៉ែត» លោក រ៉ម រ៉ឺន បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marisa Ram ដែលអះអាងថា ជាកូនបង្កើតតារាចម្រៀងរូបនេះ។

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានរៀបរាប់ទាំងក្ដុកក្ដួលថា លោកឪពុករបស់ខ្ញុំ រ៉ម រ៉ឺន ដែលជាសិល្បករជើងចាស់បានស្លាប់ហើយ នេះគឺជាដំណឹងពិត និងច្បាស់ការ ហើយសូមឲ្យលោកឪពុកបានទៅដល់ទីឋានដ៏ស្ងប់សុខផងចុះ ជាតិក្រោយសូមឲ្យយើងក្លាយជាឪពុកកូន និងបានរស់នៅជុំគ្នារហូត កុំឲ្យរស់នៅឆ្ងាយគ្នាដូចជាតិនេះអី។

ប្រភពបាននិយាយទៀតថា លោកឪពុកខ្ញុំបានទៅដល់ទីឋានដ៏ស្ងប់សុខហើយ ប៉ាបានបន្សល់ទុកនូវមរតកសំឡេងដ៏ពីរោះ ទុកឲ្យកូនចៅស្ដាប់ និងចងចាំរហូតទៅ។ ចំណែកឯនៅលើទំព័រហ្វេសប៊ុកឈ្មោះ Ek Somphors ក៏បានបង្ហោះដែរថា សូមឲ្យលោកប៉ាទៅកាន់ទីឋានដ៏ស្ងប់សុខ បើជាតិក្រោយមានពិត សូមឲ្យយើងក្លាយជាឪពុកកូននឹងគ្នាទៀត តែសូមឲ្យបានរស់នៅជុំគ្នា មិនមែនរស់នៅឆ្ងាយគ្នាបែបនេះទេ។

តាមរយៈដំណឹងមរណភាពរបស់តារាជើងចាស់ល្បីឈ្មោះលោក រ៉ម រ៉ឺន នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្ដែងក្ដីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវីរសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកវិស័យសិល្បៈខ្មែរ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


