ជីវិតកម្សាន្ដ
អ៊ីណូ បកស្រាយ ក្រោយផ្ទុះការសង្ស័យរូបថតស្និទ្ធស្នាលជាមួយនារីស្រស់ស្អាតម្នាក់
តារាចម្រៀងសំឡេងធ្ងន់ម្ចាស់បទ អូនកុំយំកុំយំ លោក អ៊ីណូ មុននេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន ផ្ទុះការភ្ញាក់ផ្អើល និងសង្ស័យគ្រប់គ្នា បន្ទាប់ពីទម្លាយរូបថតស្និទ្ធស្នាលកៀកកើយជាមួយនារីស្រស់ស្អាតម្នាក់ ជាសាធារណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

ផ្អែកតាមរូបភាព និងខ្លឹមសារដែលតារាប្រុសលោក អ៊ីណូ ទម្លាយនោះ បានលើកឡើងដោយខ្លីចោទជាសំណួរទៅកាន់អ្នកគាំទ្រថា លួចស្រលាញ់ Fan តើខុសទេ?។ ចំណែកស្រីស្អាតម្ចាស់រូបខាងលើដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Kna ខេណា R ealestate» ភ្លាមៗនោះ ក៏បានស៊ែរការផុសនេះ ហើយលើកឡើងថា «បើហ៊ាស្រលាញ់គួរព្រមអត់»។

បន្ទាប់ពីឃើញការបង្ហោះរូបភាពភ្ជាប់ខ្លឹមសារខាងលើនេះបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ បង្ហាញជាមន្ទិលសង្ស័យថា លោក អ៊ីណូ ហាក់កំពុងមានតម្រូវការស្នេហ៍ថ្មីជានារីរូបស្រស់ខាងលើ ក្រោយមានព័ត៌មានសង្ស័យកាលពីថ្មីៗថា ចំណងស្នេហារវាងលោក និងភរិយា បានដើរដល់ផ្លូវបែកបាក់គ្នាហើយនោះ។

យ៉ាងណាមិញស្របពេលដែលមានការសង្ស័យអំពីចំណងស្នេហាថ្មីរបស់លោកជាមួយនារីវ័យក្មេងរូបនេះ ដោយមិនបង្អង់យូរ តារាប្រុសលោក អ៊ីណូ បានចេញមុខបកស្រាយដោយខ្លីទៅកាន់មហាជនថា ពុំមែនជាការពិតទេ ពោលគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ លោកនិយាយបែបនេះថា “សម្ដែងហ្នឹង”។

សូមជម្រាបថា បន្ទាប់ពីរៀបការបានរយៈពេលប្រមាណ ១ ឆ្នាំ និងទទួលបានចំណងដៃកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ តារាចម្រៀងមាឌធំដំបង លោក អ៊ីណូ កាលពីថ្មីៗកន្លងទៅ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ផ្ទុះការសង្ស័យថា ទំនងលោក និងភរិយា បានបែកបាក់គ្នាហើយ កាលពីអំឡុងខែកញ្ញា ក្នុងឆ្នាំ ២០២២។ ជារឿយៗ លោក អ៊ីណូ ក៏បានបង្ហោះសារដោយនិយាយថា «ចង់មាន Honey ដូចគេ» ព្រោះពេលនេះលោកកំពុងនៅ Single៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


