សេដ្ឋកិច្ច
វិស័យទេសចរណ៍ បានចិញ្ចឹមពលរដ្ឋជិត ៦ពាន់នាក់ដោយផ្ទាល់ និងប្រយោលរាប់ម៉ឺននាក់នៅខេត្តកំពត
វិស័យទេសចរណ៍គឺជាវិស័យមួយដែលជួយកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ ក៏ដូចជាផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់ជាច្រើនផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ក្រោយរាជរដ្ឋាភិបាលគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានល្អ វិស័យទេសចរណ៍ បានផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋជិត ៦ពាន់នាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់ នៅខេត្តកំពត ក្នុងឆ្នាំ ២០២២។

វិស័យទេសចរណ៍ ក៏បានជំរុញកំណើនផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូ នៅខេត្តកំពតកើនឡើងរហូតដល់ប្រមាណ ៤៦០០-៤៧០០បន្ទប់ ដោយបានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋនៅក្នុងខេត្តនេះ។ លើសពីនេះទៀត ពលរដ្ឋប្រកបរបរក្នុង និងក្រៅប្រព័ន្ធ ក៏ទទួលបានចំណូលពីកំណើនទេសចរ ដែលទៅកម្សាន្តលេងនៅខេត្តកំពតផងដែរ។

ជាក់ស្តែងបើតាមលោក សយ ស៊ីណុល តាមការសិក្សារបស់អ្នកជំនាញ បង្ហាញថា ភ្ញៀវដែលទៅលេងខេត្តកំពត ១០០% មាន ៥២% ស្នាក់នៅមួយយប់ និង ៤៨ % វិលល្ងាច។ មានន័យថា បើភ្ញៀវ ១លាននាក់ មាន ៥២ម៉ឺនាក់ ស្នាក់នៅមួយយប់ និង ៤៨ម៉ឺនាក់ ត្រឡប់ទៅផ្ទះវិញ(វិលល្ងាច)។ ដោយឡែកសម្រាប់ភ្ញៀវបរទេស ពួកគេស្នាក់នៅចន្លោះជាមធ្យមពី ២យប់ ទៅ ៣យប់។ សម្រាប់ការចំណាយ របស់ភ្ញៀវជាតិក្នុងរង្វង់ ៧០ដុល្លារក្នុងម្នាក់ និងភ្ញៀវបរទេសជិត ១០០ដុល្លារក្នុងម្នាក់ សម្រាប់មួយជើង នៃដំណើរកម្សាន្តរបស់ពួកគេ។ ប្រធានមន្ទីរទេសចរណ៍លើកឡើងថា ប្រសិនបើភ្ញៀវទេសចរស្នាក់នៅកាន់តែយូរ ការចំណាយកាន់តែច្រើន ជាឱកាសសម្រាប់អ្នកប្រកបរបរផ្សេងៗនៅក្នុងខេត្ត ទទួលបានចំណូលកាន់តែល្អប្រសើរ ហើយក៏ជាផ្នែកមួយជួយចរន្តសេដ្ឋកិច្ចជាតិ។

ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចន្លោះពី ២៥០ ០០នាក់ ទៅ ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍។ ពេញមួយឆ្នាំ ២០២២ ពោលគឺគិតត្រឹមថ្ងៃទី ២០ ខែធ្នូ ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់។ ក្នុងនោះទេសចរបរទេសមានជាង ៥ម៉ឺននាក់ មកពីអឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា។ ដោយឡែកប្រទេសជិតខាង ដូចជាថៃ វៀតណាម មិនទាន់មានច្រើននៅឡើយ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


