ជីវិតកម្សាន្ដ
តារាល្បីពិភពលោក ៦ រូប ធ្លាប់សារភាពពាក់ព័ន្ធនឹងគ្រឿងញៀន
នៅក្នុងជីវិតមនុស្សរាល់គ្នារមែងជួបប្រទះអំពើអបាយមុខដូចជា ថ្នាំញៀន សុរា និងល្បែងជាដើម ទម្រាំតែឆាកជីវិតបុគ្គលល្បីដែលចំណាយពេលនៅខាងក្រៅជារៀងរាល់ថ្ងៃនោះរឿងអីថាមិនជួបសោះនោះ។ មកស្គាល់តារា ៦ដួង ក្លាហានហ៊ានទម្លាយការពិតប្រាប់អ្នកគាំទ្រដូចជា៖
១. Jada Pinkett Smith

អ្នកស្រីសារភាពថាធ្លាប់ផឹកគ្រឿងស្រវឹងតាំងពីមិនទាន់គ្រប់អាយុ ជាមួយគ្នានេះដែរអ្នកស្រី Smith ថែមទាំងប្រើថ្នាំ ecstasy និងកញ្ឆាផងដែរ។ សូម្បីតែម្ដាយរបស់គាត់ក៏មានប្រវត្តិប្រើប្រាស់ហេរ៉ូអ៉ីនមិនចាញ់គ្នាប៉ុន្មានទេ ថែមទាំងបន្តមកដល់កូនចៅជំនាន់ក្រោយទៀត។
២. Kim Kardashian

តារាស្រីរូបនេះសារភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថានាងបានលេបថ្នាំ ecstasy មុនពេលកម្មវិធីរៀបការជាមួយអតីតស្វាមី Damon Thomas និងមុនពេលថតវីដេអូអាសអាភាសជាមួយ Ray J។
៣. Demi Lovato

Demi ធ្លាប់ចូលពេទ្យដោយសារប្រើថ្នាំលើសកំណត់ក្នុងខែកក្កដា ឆ្នាំ២០១៨ ដោយសារគាត់ញៀនខ្លាំងពេកមិនអាចទ្រាំដល់កន្លះម៉ោងផង សូម្បីតែលើយន្តហោះក៏មិនអាចទប់អារម្មណ៍បានដែរ។
៤. Miley Cyrus

នាងធ្លាប់បង្ហើបថា ស្រាមានគ្រោះថ្នាក់ជាងកញ្ឆា នៅខែកញ្ញា ឆ្នាំ២០១៣។ Miley បន្តទៀតថា ដរាបណាកញ្ឆាមិនខុសច្បាប់ វានៅតែមានសុវត្ថិភាពជាងអ្វីផ្សេងៗឆ្ងាយណាស់។
៥. Adam Levine

Adam ស្បត់ឈប់ប្រើថ្នាំដោយសារតែលើកដំបូងរបស់គាត់គឺប្រើមុនញ៉ាំអាហារ ក្រោយមកគាត់សន្លប់មិនដឹងខ្លួន១ម៉ោង។ គាត់និយាយថា នេះជាលើកដំបូងនិងជាលើកចុងក្រោយសម្រាប់គាត់ហើយ។
៦. Angelina Jolie

Jolie បានសារភាពថាធ្លាប់ប្រើប្រាស់គ្រឿងញៀនកន្លងមក នៅក្នុងបទសម្ភាសន៍ខែវិច្ឆិកា ឆ្នាំ២០១១ ថា “ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏ពិបាកនិងងងឹត ហើយខ្ញុំបានរួចជីវិតមកដោយមិនស្លាប់ទាំងក្មេងទេ ដូច្នេះខ្ញុំមានសំណាងណាស់មិននឹកស្មានថាខ្ញុំអាចមកដល់ចំណុចនេះសោះ”។ បច្ចុប្បន្នយើងស្គាល់គាត់ពីទឹកចិត្តសប្បុរស និងសមត្ថភាពដ៏អស្ចារ្យក្នុងការងារសិល្បៈ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ តារាហូលីវូដ ១០ ដួង ធ្លាប់ក្រដុនដាប ទម្រាំមានទ្រព្យមហាសាលដល់សព្វថ្ងៃនេះ
ចុចអាន៖ តារាអន្តរជាតិ ១០ រូប ល្បីខាងអសីលធម៌ប្រចាំតារាងឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


