Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូក្រសួង​វប្បធម៌​ នាំយកថវិកា “រាត្រីសមោសរសប្បុរសធម៌”​​ ជូនមន្ទីរពេទ្យគន្ធបុប្ផា​

បានផុស

នៅ

បណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តី​ និងជាប្រធាន គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ នៅថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន​ ៨២ ៧០៣​ ដុល្លារអាមេរិក​ ដែលបានមកពីការរៀបចំព្រឹត្តិការណ៍​ “រាត្រីសមោសរសប្បុរសធម៌”​ នៅខេត្តសៀមរាប​ កាលពីថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ មកប្រគល់ជូន លោក​ Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង​ សកុណា​ មានប្រសាសន៍​ថា នេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា​ ព្រោះមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ​។ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី​ បានរំលឹកនូវគុណូបការៈរបស់ លោកវេជ្ជបណ្ឌិត​ Beat Richner និងវេជ្ជបណ្ឌិត​ Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩២មក​ ហេីយលោកស្រីក៏បានធ្វេីទស្សនកិច្ចឈ្វេងយល់អំពីដំណេីរការ នៃមន្ទីរពេទ្យគន្ធបុប្ផា​ និងសួរសុខទុក្ខកុមារដែលមានជំងឺបេះដូង​ ដែលបានវះកាត់​រួច​ និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

ជាចុងក្រោយ លោកអគ្គនាយក​ DENIS LAURENT តាំងនាមឱ្យ គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី​ ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​លោកគ្រូ​ អ្នកគ្រូ​ សិល្បករ​ សិល្បការិនី​ ទាំងអស់ នៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ដែលបានលះបង់កម្លាំងកាយចិត្ត​ ស្មារតី​ ពេលវេលា​ ក្នុងការរៀបចំព្រឹត្តិការណ៍​ “រាត្រីសមោសរសប្បុរសធម៌”​ នៅខេត្តសៀមរាប​ ដេីម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ដ៏អស្ចារ្យមួយ ដែលមានសិល្បៈចម្រុះសម្ដែង នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅ បរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសុខភាពកុមារកម្ពុជា ដោយតម្លៃសំបុត្រ ១នាក់ ៥០០ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម