ជីវិតកម្សាន្ដ
សាស្ត្រាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ តួម្ដាយរឿង “ទឹកចិត្តម្ដាយ” ទទួលមរណភាព
ពិតជាសោកស្ដាយខ្លាំងបំផុត ខណៈលោកស្រីសាស្ត្រាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយអតីតតារាភាពយន្តខ្មែរសម័យក្រោយឆ្នាំ ១៩៧៩ បានទទួលមរណភាព កាលពីវេលាម៉ោង ១១ ព្រឹក

ថ្ងៃសុក្រ ទី ២៣ ខែធ្នូ ឆ្នាំ ២០២២។ នេះបើយោងតាមការជូនដំណឹងពីក្រុមព្រះសុរិយា។

សាស្ត្រាចារ្យ នូ សណ្ដាប់ ធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្តជាច្រើនផងដែរ ដោយក្នុងនោះកាលពីឆ្នាំ ២០០៣ លោកស្រីបានសម្ដែងជាតួម្ដាយក្នុងភាពយន្តខ្នាតធំរឿង “ទឹកចិត្តម្ដាយ” ដែលធ្វើឲ្យភាពយន្តនេះទទួលបានភាពល្បីល្បាញទូទាំងប្រទេស។ ប្រភពបន្តថា សូមវិញ្ញាណក្ខន្ធលោកស្រីសាស្ត្រាចារ្យ នូ សណ្ដាប់ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ចំពោះកម្មវិធីបុណ្យ ប្រារព្ធធ្វើនៅវត្ត សុវណ្ណសាគរ ហៅវត្តបន្ទាយចាស់ (ឆ្លងដរអរិយក្សត្រ)។ តាមរយៈដំណឹងមរណភាពរបស់តារាជើងចាស់ល្បីឈ្មោះ គឺសាស្ត្រាចារ្យ នូ សណ្ដាប់ នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងក្ដីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវីរសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកវិស័យសិល្បៈខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


