ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ដាស់តឿនអាណាព្យាបាលឱ្យតាមដានកូន ចៀសវាងលង់ខ្លួនតាមមិត្តភក្តិធ្វើរឿងមិនល្អ
អាណាព្យាបាល គួរកុំបណ្តោយកូនចៅខ្លាំងពេក ហើយយុវវ័យ ក៏កុំបណ្តែតបណ្តោយខ្លួន តាមភាពឡូយឆាយនៃសង្គម និងការអូសទាញរបស់មិត្តភក្តិ ព្រោះកត្តាតិចតួចខ្លះ ជាដើមហេតុនៃការបំផ្លាញទាំងការសិក្សា និងបង្កផលប៉ះពាល់ដល់សុខភាព។ កាលណាមានបញ្ហាសុខភាពកើតឡើង នឹងនាំឱ្យប៉ះពាល់ដល់ទាំងសេដ្ឋកិច្ចគ្រួសារ និងសុខភាពផ្លូវចិត្ត។
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចពិភាក្សា ស្តីពី ការរៀបចំផែនការ និងការអនុវត្តដើម្បីឈានទៅសម្រេចជោគជ័យ ដែលរៀបចំឡើងដោយ កម្ពុជាថ្មី។

ជាសារដាស់តឿនដល់អាណាព្យាបាល ពិសេសយុវវ័យ អ្នកឧកញ៉ា គួច ម៉េងលី ក្នុងនាមជាអគ្គនាយកប្រតិបត្តិ និងជាអ្នកជំនាញផ្នែកសុខភាពមួយរូបដែរ មានប្រសាសន៍ណែនាំយុវវ័យ គិតគូរពីបញ្ហាអនាគតខ្លួនឯង ឱ្យបានវែងឆ្ងាយ ពិសេសការសេពគប់មនុស្សនៅក្នុងសង្គម និងការប្រព្រឹត្តរបស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់លើសុខភាពជាចម្បង។
លោកលើកឡើងបែបនេះ ដោយសារតែសង្កេតឃើញថា យុវជនកម្ពុជាបច្ចុប្បន្ន ហាក់មិនសូវគិតគូរពីដើមចម នៃបញ្ហាសុខភាពនោះឡើយ អ្នកខ្លះ ចូលចិត្តជួបជុំផឹកសុីក្អាកក្អាយ ខ្លះក៏នាំគ្នាជក់បារីអេឡិចត្រូនិក និងទទួលទានអាហារ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាដើម។ លោកថា “ជក់បារីអេឡិចត្រូនិក ១ដើម ស្មើនឹងជក់បារី ២០ដើម”។
បើយោងតាមការជួបពិគ្រោះបញ្ហាសុខភាពកន្លងមក លោកអះអាងថា រាល់ថ្ងៃនេះ ពីអាយុ ៣៥-៤៥ មកពិនិត្យសុខភាព គឺសុទ្ធតែមានបញ្ហាសុខភាពទាំងអស់ បើមិនទាន់ស្ថិតក្នុងកម្រិតបញ្ហាចោទទេ ក៏ត្រៀមនឹងចូលជាបញ្ហានៃបញ្ហាបេះដូង ជំងឺទឹកនោមផ្អែម ក៏ជំងឺថ្លើមដែរ។
ហេតុនេះ លោកបង្ហាញក្តីព្រួយបារម្ភ ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារ និងភេសជ្ជៈគ្រឿងស្រវឹង-ផ្អែម អាចនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព កាន់តែបន្តកើនឡើង។
លោកថា “បើមិនរៀនទប់ស្កាត់ ហើយមិនភ្ញាក់ខ្លួនពីឥលូវទេ នោះនឹងធ្លាក់ខ្លួនក្នុងឱកាសនៃជំងឺស្លាប់មួយចំហៀងខ្លួន ដាច់សសៃ ឈាមខួរក្បាល ឬទឹកនោមផ្អែម ដូចនេះត្រូវរៀនថែសុខភាពពីឥលូវទៅ”៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


