ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចថៃចាប់បានថ្នាំញៀនជិត១ តោន ខណៈជនសង្ស័យបង្កប់ក្នុងរថយន្តដឹកពោត
ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណជិត ១២ លានគ្រាប់ និងម៉ាទឹកកកចំនួន៧០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន ចេញប្រតិការបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ដោយជនសង្ស័យបានប្រើប្រាស់វិធីសាស្ត្រដឹកលើរថយន្តកង់១០ ដោយដាក់បង្កប់ក្នុងគ្រាប់ពោត ។


យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ប្រទេសថៃ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងសម្ងាត់បានស្រាវជ្រាវដឹងថា មុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំនេះ បានបញ្ជូនតាមរថយន្តចេញពីខេត្តផាយ៉ៅ នៅភាគខាងជើងនៃប្រទេសថៃ ទៅកាន់ភាគកណ្តាលប្រទេសពិសេសគឺក្នុងទីក្រុងបាងកកតែម្តង។
ដោយក្រោយស៊ើបបានច្បាស់ហើយ កម្លាំងបានដាក់ពង្រាយដើម្បីឆែកឆេរ និងធ្វើការចាំកាក់ត្រួតពិនិត្យទៅលើរថយន្តម៉ាកហ៊ីណូ កង់១០ និងរថយន្តតូចមួយគ្រឿងដែលជាអ្នករត់នាំមុខដើម្បីមើលផ្លូវ គឺបានធ្វើឡើងនៅក្នុងទឹកដីខេត្តសិង្ហបុរី ។ទីបំផុត សមត្ថកិច្ចក៏បានរកឃើញរថយន្តទាំងពីរគ្រឿងនោះមែន ដោយបានឃាត់ដើម្បីឱ្យរថយន្តធំនោះ ចាក់គ្រាប់ពោតចេញពីរថយន្ត និងធ្វើការត្រួតពិនិត្យ ជាក់ស្តែងសមត្ថកិច្ចបានរកឃើញមានការ៉ុងជាច្រើនដែលគេបានដាក់បង្កប់ក្នុងគ្រាប់ពោតនោះ។

ជាក់ស្តែង សមត្ថកិច្ចបានរកឃើញមានការ៉ុងដែលដាក់បង្កប់ចំនួន ៨៧ ការ៉ុង ក្នុងនោះ ថ្នាំញៀនប្រភេទយ៉ាម៉ាមានចំនួន ៥៩ ការ៉ុង ស្មើនឹង ១១លាន ៦០ ម៉ឹនគ្រាប់ ដោយឡែកសម្រាប់ថ្នាំញៀនប្រភេទម៉ាទឹកកក មានចំនួន ២៨ ការ៉ុង ស្មើនិង ៧០០គីឡូក្រាម ព្រមទាំងបានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នេះមិនមែនជាលើកទី១នោះទេ ដែលគេបានធ្វើសកម្មភាពនាពេលកន្លងមក ហើយនៅលើកនេះដែរអ្នកបើករថយន្តនាំផ្លូវទទួលបានប្រាក់កម្រៃ ៦០ ម៉ឺនបាត ដោយឡែកអ្នកបើករថយន្តធំ ដែលដឹកថ្នាំញៀន គឺទទួលបាន ៧០ ម៉ឺនបាត ដោយបច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅតាមផ្លូវច្បាប់ហើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


