សន្តិសុខសង្គម
ឆេះអគារបុគ្គលិកមួយខ្នង ក្នុងកសិដ្ឋានផលិតស្រូវពូជ អស់ទ្រព្យសម្បត្តិប្រមាណ ៣២០ លានរៀល
ទ្រព្យសម្បត្តិ និងលុយកាក់ របស់មន្ត្រីស្នាក់នៅក្នុងកសិដ្ឋានចំនួន ៤ គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះទាំងរំលងអធ្រាត្រ សរុបជាទឹកប្រាក់ប្រមាណ ៣២០ លានរៀល នេះមិនគិតអំពីអគារស្នាក់នៅឡើយ បញ្ហានេះមិនទាន់ដឹងមូលហេតុទេ។

ករណីអគ្គិភ័យនេះបានកើតឡើងនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០ និង ៤០នាទីរំលងអធ្រាត្រ ស្ថិតនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឆាបឆេះអគារបុគ្គលិករបស់រដ្ឋ ០១ ខ្នង មាន ០៤ បន្ទប់ (ខូចខាតទាំងស្រុង) ទំហំ ៦ ម x៣៦ ម ធ្វើអំពីឈើ ប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងថ្ម សម្រាប់ស្នាក់នៅ ០៤ គ្រួសារ។

គ្រួសារបុគ្គលិកដែលរងគ្រោះរួមមាន ៖
១.ឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ ៥១ ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង សម្ភារៈក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ១២០ លានរៀល។
២.ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ ៧០ ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង សម្ភារៈក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០ លានរៀល។
៣.ឈ្មោះ ញ៉ុង សួន ភេទប្រុស អាយុ ៧២ ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ការខូចខាតរួមមានម៉ូតូ ០១ គ្រឿង និងសម្ភារៈមួយចំនួនខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០ លានរៀល។
៤.ឈ្មោះ ជួរ រតនៈ ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង សម្ភារៈក្នុងបន្ទប់ខូចខាតទាំងស្រុង សរុបគិតជាទឹកប្រាក់អស់ប្រហែល ១៦០ លានរៀល។ នៅក្នុងគ្រោះអគ្គិភ័យនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ភ្លាមៗនោះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ដោយរថយន្តស្រុក ០១ គ្រឿង និងរថយន្តការិយាល័យជំនាញខេត្តចំនួន ៣ គ្រឿង។ រីឯមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


