Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ ទិវាជ័យជម្នះ ៧មករា ជាថ្ងៃកំណើត​ទី២របស់ពលរដ្ឋគ្រប់រូបដែលបានរស់រានមានជីវិតពីរបបប៉ុលពត

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈចលនាសហជីព
នៃគណៈចលនាមហាជនគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបាន​លើកឡើងថា ទិវាជ័យជម្នះ ៧មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបបានចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតទី២របស់ខ្លួនដែលបានរស់រានមានជីវិតពីរបបប៉ុលពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងសមាជិក-សមាជិកាប្រមាណ៣០០នាក់
និងជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) ដែលរៀបចំនៅមុខទីស្នាក់ការនៃអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) កាលពីថ្ងៃទី៤ មករា លោករដ្ឋមន្ត្រីបានបន្តថា ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃបើកទំព័រនៃការកសាងប្រទេសកសាងជីវភាពប្រជាជន កសាងសន្តិភាពកសាងហេដ្ឋារចនាសម្ពន្ធនិងសមិទ្ធផលនានាសម្រាប់ជាតិនិងប្រជាជនជាបន្តបន្ទាប់លើកស្ទួយកិត្យានុភាពជូនជាតិលើឆាកអន្តរជាតិ ដឹកនាំកម្ពុជាទៅរកភាពភ្លឺស្វាងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ៧មករា មិនមែនគ្រាន់តែរំដោះទឹកដីរំដោះជាតិប៉ុណ្ណោះនោះទេប៉ុន្តែក៏ជាថ្ងៃដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលកាន់កាប់ប្រទេស កាប់សម្លាប់ប្រជាជន
អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃបណ្ដាលឱ្យប្រជាជនជាង៣លាននាក់ស្លាប់ដោយអយុត្តិធម៌ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីទៀតផង។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «អ្វីដែលជាការចងចាំ និងជាមេរៀនប្រវត្តិសាស្ត្រ គឺចាំបាច់ត្រូវតែរំលឹកដើម្បីឱ្យទាំងអស់គ្នាខិតខំទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះកុំឱ្យកើតឡើងសាជាថ្មី»។

លោករដ្ឋមន្ត្រីបានរំលឹកថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតដល់ដំណាក់កាលថ្មីនេះប្រជាជនកម្ពុជាបានទទួលភាពយុត្តិធម៌តាមរយៈការបង្កើតតុលាការកូនកាត់ (រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ) ដែលបានជំនុំជម្រះកាត់ទោសមេដឹកនាំប្រល័យពូជសាសន៍ និងបានបញ្ចប់បេសកកម្មរបស់ខ្លួននាពេលកន្លងទៅ។ អ្វីដែលពិសេសនោះ
តុលាការនេះបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រជាធិបតយ្យ គឺបានបង្កើតនូវបនប្រល័យពូជសាសន៍កាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានអំពាវនាវដល់សហជីពនានានៅកម្ពុជារួមជាមួយកម្មករនិយោជិតត្រូវចូលរួមទប់ស្កាត់​អំពើដ៏ព្រៃផ្សៃនេះកុំឱ្យវិលត្រឡប់មកវិញម្តងទៀតនៅកម្ពុជា និងត្រូវចងចាំនូវអ្វីដែលជាសច្ចធម៌ប្រវត្តិសាស្ត្រក៏ដូចជាសមិទ្ធផលដែលកើតមានបន្ទាប់ពីថ្ងៃរំដោះ ៧មករា ពិសេសត្រូវចងចាំនូវស្មារតីទិវាជ័យជម្នះ ៧មករា ជាប់ក្នុងចិត្តជានិច្ចព្រោះថាសមិទ្ធផលក្រោយថ្ងៃ ៧ មករា គឺមានតម្លៃលើសអ្វីៗទាំងអស់។

លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាបានសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែប​យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ និងប្រជាជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម