ព័ត៌មានជាតិ
ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា មានការកើនឡើងជាង ១០០០%
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ មានចំនួន ២លាន ២សែននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺមានការកើនឡើងរហូតទៅដល់ ១០២០%។

លោក ថោង ខុន បានអះអាងថា នៅឆ្នាំ២០២១ ភ្ញៀវទេសចរអន្តរជាតិដែលមកកាន់កម្ពុជា មានត្រឹមតែ ២០ម៉ឺននាក់ប៉ុណ្ណោះ ព្រោះដោយសារតែមានករណី កូវីដ-១៩ កើតឡើង ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេដែលធ្លាក់ចុះកំណើនភ្ញៀវទេសចរណ៍ សូម្បីតែពិភពលោកទាំងមូលក៏ដូចគ្នា។

ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិដែលបានមកដល់កម្ពុជា គឺមានប្រភេទភ្ញៀវទេសចរច្រើនដូចជា អ្នកមកសួរសុខទុក្ខបងប្អូន អ្នកមកសិក្សា អ្នកមកបំពេញការងារផ្សេងៗ។ល។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់នេះ ភាគច្រើនមកពីប្រទេសជិតខាង។ មានដូចជា ជនជាតិថៃច្រើនជាងគេ បន្ទាប់មកជនជាតិវៀតណាម និងជនជាតិចិន ក៏មានជនជាតិផ្សេងៗទៀត។ ក្នុងនោះក៏មានជនជាតិអឺរ៉ុបមួយចំនួនដូចគ្នា។ នេះជាការលើកឡើងរបស់លោក ថោង ខុន។

បន្ថែមពីនេះ លោកបានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍នេះ បង្កើតបានជាមុខរបរជាច្រើនមុខសម្រាប់ប្រជាជន និងប្រទេសជាតិ។ ជាពិសេស នៅក្នុងស្ថានភាពមុនកម្ពុជាមានជំងឺ កូវីដ-១៩ ក្នុងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរ ៦លាន ៦សែននាក់ ដោយចូលក្នុងចំណូលជាតិចំនួន ៥ពាន់លានដុល្លារចូលប្រទេស។

គួររំលឹកថា ក្រោយពីជំងឺរាតត្បាតបានធូរស្រាលមួយកម្រិតធំ ភ្ញៀវជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាច្រើន។ ជាក់ស្តែង នៅចុងឆ្នាំ២០២២ ក្នុងឱកាសឆ្លងឆ្នាំសកលកន្លងមក មានភ្ញៀវទេសចរសរុប ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ តួលេខនេះ គឺជាតួលេខដែលមានការកើនឡើង ៧៦.៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


