ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល Jack Ma ទៅ បាងកក មើលប្រដាល់ Muay Thai
កាលពីពេលថ្មីៗនេះ មហាសេដ្ឋីចិន Jack Ma ត្រូវបានគេប្រទះឃើញទៅមើលការប្រកួតប្រដាល់ Muay Thai ក្នុងបន្ទប់ VIP នៅកីឡដ្ឋាន Rajadamnern ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយថែមទាំងបានថតរូប និងបញ្ចេញក្បាច់គុនជាមួយអ្នកប្រដាល់ថៃ Buakaw Banchamek ផងដែរ ។

ការបង្ហាញខ្លួនជាសាធារណៈរបស់លោក Jack Ma នេះបានកើតឡើង បន្ទាប់ពីមហាសេដ្ឋីរូបនេះបានចំណាយពេលជាង ៦ ខែរស់នៅជាមួយគ្រួសារក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ក្រោយបាត់ខ្លួនពីភ្នែកសាធារណជន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុននោះ លោក Jack Ma ក៏បានធ្វើដំណើរចេញចូលទៅកាន់សហរដ្ឋអាមេរិក អេស្ប៉ាញ និងអ៊ីស្រាអែលផងដែរ ។

គួរបញ្ជាក់ថា លោក Jack Ma គឺជាសហស្ថាបនិក និងជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ជាក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះរបស់ចិន ដែលមានឯកទេសខាងពាណិជ្ជកម្មអេឡិចត្រូនិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Straits Times
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


