Connect with us

កីឡា

លោក Didier Deschamps ត្រូវសហព័ន្ធបាល់ទាត់​បារាំង ឱ្យបន្ត​ធ្វើជា​គ្រូ​​រហូតដល់​ឆ្នាំ​២០២៦

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានប្រកាសបន្តកិច្ចសន្យារបស់គ្រូបង្វឹកបារាំង លោក Diddier Deschamps រយៈពេល ៣ឆ្នាំបន្ថែមទៀត កាលពីថ្ងៃសៅរ៍។

លោក Deschamps ដែលបានដឹកនាំប្រទេសបារាំងឱ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងរងជើងឯក នៅឆ្នាំ២០២២ នឹងត្រូវបន្តយុទ្ធនាការជាមួយក្រុមជម្រើសជាតិបារាំង នៅពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (Euro 2024) ជាមួយនឹងលទ្ធភាពនៃការដឹកនាំក្រុមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក លើកទី ៣ជាប់ៗគ្នានៅទ្វីបអាមេរិក នៅឆ្នាំ២០២៦ ខាងមុខ ។

ថ្មីៗនេះ ប្រធាន FFF លោក Noel Le Graet បាននិយាយថា លោកចង់ឱ្យលោក Deschamps បន្តដឹកនាំក្រុមបារាំង។ កុងត្រារបស់គ្រូបង្វឹកវ័យ ៥៤ឆ្នាំបានផុតកំណត់នៅចុងឆ្នាំ២០២២។

លោក Deschamps ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកដំបូងរបស់ប្រទេសបារាំងក្នុងឆ្នាំ២០១២ ដើម្បីជំនួសលោក Laurent Blanc បានដឹកនាំប្រទេសបារាំង ទទួលបានជើងឯករង Euro 2016 មុនពេលឈ្នះពានរង្វាន់ World Cup ជាលើកទី២ ក្នុងរយៈពេល ២០ឆ្នាំនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៨។

ក្នុងការធ្វើដូច្នេះ លោកបានក្លាយជាបុរសទី៣ បន្ទាប់ពី លោក Mario Zagallo និង លោក Franz Beckenbauer ដែលអាចឈ្នះ World Cup ទាំងជាកីឡាករ និងជាគ្រូបង្វឹក៕

ប្រភព៖ lemonde.fr

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម