ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង បង្ហូរទឹកស្ទឹងចេញមួយភាគធំ ដើម្បីសម្អាតបរិស្ថានបាតស្ទឹង និងជួសជុលច្រាំង
កាលពីចុងខែធ្នូ កន្លងទៅថ្មីៗនេះ លោក សុខ លូ អភិបាលនៃអភិបាលខេត្តបាត់ដំបង បានលើកឡើងថា អាជ្ញាធរ ត្រៀមនឹងបង្ហូរទឹកស្ទឹងសង្កែមួយភាគធំទម្លាក់ទៅកាន់ផ្នែកខាងក្រោម បឹងទន្លេសាប ដើម្បីសម្អាតអនាម័យ បរិស្ថានបាតស្ទឹង ដងស្ទឹង ពិសេសត្រង់ចំណុចទីប្រជុំជនក្រុងបាត់ដំបងតែម្តង ដែលមានប្រវែង រាប់សិបគីឡូម៉ែត្រ។ ដោយលោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការស្តារដើម្បីរៀបចំឆ្នេរស្ទឹង គឺត្រូវបង្ហូរទឹកស្ទឹងសង្កែមួយភាគធំចេញ ដោយមន្ត្រីជំនាញនេះ គ្រោងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៣ នេះ។

ជាមួយនឹងគម្រោងផែនការស្តារបាតស្ទឹងនេះដែរ គឺជាការលើកកម្ពស់សោភ័ណភាពដងស្ទឹង ដោយលោកអភិបាលខេត្ត សុខ លូ បានជំរុញដល់បណ្តាអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅជាប់ដងស្ទឹងចំនួន៤ ក្រុង ស្រុក រួមមាន ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ ថែមទាំងបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងយុទ្ធនាការប្រមូលសំរាម និងពន្លឿនចុះណែនាំដល់ពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាអនាម័យកុំឲ្យចោលសំរាមក្នុងស្ទឹងសង្កែ ឬក្នុងព្រែក ប្រឡាយ បឹងបួទាំងឡាយ សំដៅលើកស្ទួយមុខមាត់ ក្នុងមូលដ្ឋានចៀសផុតពីជំងឺផ្សេងៗ និងលើកកម្ពស់ដល់វិស័យទេចរណ៍ ឲ្យល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឲ្យមានចំនួនកាន់តែច្រើនថែមទៀត។

បណ្តោយស្ទឹងសង្កែ ដែលស្ថិតក្នុងគម្រោងសម្អាតអនាម័យ មិនធ្លាប់មានពីមុនមកនោះ គឺចាប់ពីស្រុកបាណន់ លាតសន្ធឹងកាត់ក្រុងបាត់ដំបង ដល់ទំនប់ស្ទាក់ទឹក សាលាតាអន របស់ស្រុកឯកភ្នំ មានប្រវែងរាប់សិបគីឡូម៉ែត្រ ដោយឡែក ចំពោះទីកន្លែងច្រាំងស្ទឹង ដែលត្រូវរៀបចំកែលម្អសាងសង់ឡើងវិញ ក្នុងទីប្រជុំជនក្រុង មានចំនួន៥កន្លែង។

ក្រោយបញ្ចប់គម្រោងមន្ត្រីជំនាញ នឹងបើកទម្លាក់ទឹកចុះមកវិញដោយរក្សាទឹកក្នុងកម្ពស់ពី១២ម៉ែត្រ ដល់ជាង១៣ម៉ែត្រ ខណ:ទឹកស្ទឹងសង្កែក្រោមសភាពពណ៌ស្លែ បច្ចុប្បន្នមានកម្ពស់ ១០,៣០ ម៉ែត្រ តែប៉ុណ្ណោះ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន