ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ប្រាប់ឱ្យប្រុងប្រយ័ត្នក្នុងការអុជធូបទៀន ក្រដាសសែន នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខ
រដ្ឋបាលខេត្តបាត់ដំបង បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុជធូបទៀន ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ជាយថាហេតុ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែកុម្ភៈ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់បណ្តាគ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស ក្រុមហ៊ុន លំនៅដ្ឋាន និងគ្រប់ទីកន្លែង កំសាន្តនានា ត្រូវរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការអុជធូបទៀន ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ជាយថាហេតុ និងហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កជាសម្លេងរំខាន ព្រមទាំងការលេងល្បែងស៊ីសងគ្រប់រូបភាព។
ការហាមឃាត់នេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


