ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃចង្អុលឱ្យអាជ្ញាធរខេត្តបាត់ដំបងបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ រាប់ទាំង Online Scams
យកពេលអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរខេត្តមួយនេះឱ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបងឱ្យបង្កើនប្រសិទ្ធភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាមួយនឹងការបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានភាពផុសផុល និងសកម្មខ្លាំងក្លាជាងមុនទ្វេដង។
លោក បានលើកឡើងថា អាជ្ញាធរខេត្តបាត់ដំបងត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់បទល្មើសផ្សេងៗ រួមមាន លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ពីវេទិកាខាងលើ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្តីបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានសន្ទុះហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ មិនថាតែក្នុងខេត្តបាត់ដំបងនោះទេ ប៉ុន្តែកំពុងប្រឈមនៅទូទាំងប្រទេស។សម្រាប់លោក ស សុខា បញ្ហានេះបានក្លាយជារឿងដ៏គួរឱ្យព្រួយបារម្ភបំផុតសម្រាប់សន្តិសុខ និងសុវត្ថិភាពសង្គមជាតិដោយត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ប៉ុន្តែលោក សង្កត់ធ្ងន់ថា ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាមទារជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់ រហូតដល់ពលរដ្ឋគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវថ្នល់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


