ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរក្រោមឱវាទពួតដៃគ្នាទប់ស្ដាត់គ្រឿងញៀនពីសហគមន៍
ថ្លែងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចក្រោមចំណុះរដ្ឋបាលខេត្តបន្តពួតដៃគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀនឱ្យបានកាន់តែសកម្មថែមទៀត។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយខិតខំបង្រ្កាបទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ និងភ្ជាប់ជាមួយនឹងការបង្ក្រាបករណីល្បែងស៊ីសង។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ទៅកាន់អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរតាមមូលដ្ឋាននៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវបន្តការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ។
ដោយបាត់ដំបង ជាខេត្តជាប់ព្រំដែន លោក សុខ លូ ក៏បានណែនាំឱ្យអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់បង្ក្រាបការឆ្លងដែនមនុស្ស និងទំនិញខុសច្បាប់តាមព្រំដែន។ ខណៈការងារត្រៀមបង្ការគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ក៏ជាការណែនាំរបស់លោកអភិបាលខេត្តទៅកាន់អាជ្ញាធរជំនាញផងដែរ ដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលនឹងរងផលប៉ះពាល់៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


