ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យមិត្តប្រុសហៃសូរបស់ Aum ចង់ត្រលប់មកត្រូវគ្នាវិញ
កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram របស់អ្នកជំនួញដ៏ល្បី Pok Prathanwong បានធ្វើឲ្យមហាជនមានក្ដីរំភើបជាខ្លាំង ខណៈលោកនៅតែទុករូបសង្សាបណ្ដូលចិត្ត Aum Patchrapa បើទោះបីជាអ្នកទាំងពីរបានបែកគ្នាហើយក្ដី។

យ៉ាងណាមិញការពិតបានទម្លាយ ហើយក៏ជារឿងមូយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បើទោះបីជាពួកគេបានបែកគ្នាក៏ដោយ ពេលក្រឡេកមើល Instagram របស់ Pook ឃើញថាអតីតសង្សារហៃសូរបស់ Aum នៅតែ Follow Instagram នាងដដែល បូករួមទាំងរូបភាពដែលបានបង្ហោះពីមុនៗ ក៏មិនបានបាត់ទៅណាដែរ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិ សង្ឃឹមថាគូស្នេហ៍មួយគូនេះបានផ្សះផ្សាគ្នាវិញ ហើយបើមើលតាមជាក់ស្ដែង ទៅខាងប្រុសនៅតែស្រលាញ់តារាសម្ដែង Aum ដដែល។


សូមរម្លឹកដែរថា គូស្នេហ៍តារាសម្ដែងស្រី Aum Patchrapa និងអ្នកជំនួញដ៏ល្បី Pok បានសាងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ មុនពេលបញ្ចប់ស្នេហ៍នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។ ទោះយ៉ាងណា អ្នកគាំទ្រមានការសោកស្តាយជាខ្លាំង ព្រោះគូស្នេហ៍ Aum-Pak ជាគូមួយដែលស័ក្ដិសមនឹងគ្នាខ្លាំង។ លើសពីនេះ មុននេះ ពួកគេក៏បានលើកទឹកចិត្តអ្នកទាំងពីរឲ្យដើរដល់ផ្លូវរោងជ័យថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយជំនួញវាល់លាន ១៣ កន្លែង ដែលអតីតសង្សារហៃសូរបស់ Aum កំពុងកាន់កាប់សព្វថ្ងៃ
ចុចអាន៖មហាជនខឹងជំនួស Aum ក្រោយគេប្រមាថថា ដូរសង្សារដូចផ្លាស់សំលៀកបំពាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


