កីឡា
គាំទ្រទេ បើ Nick Taylor ចូលរួមជាមួយក្លឹបលីគកម្ពុជា?
បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ AFF Championship កីឡាករខ្មែរ-អាមេរិកជម្រើសជាតិកម្ពុជា Nick Taylor នៅមិនទាន់ធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញទេ។ រូបគេកំពុងសម្រាកលំហែកាយនៅក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ រូបគេបាននៅខេត្តសៀមរាបដោយបានចូលរួមលេងបាល់ទាត់ជាមួយក្រុមយុជននៅខេត្តសៀមរាប និងបានលេងកីឡាវាយកូនហ្គោលថែមទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) បានលើកជាសំនួរដល់អ្នកគាំទ្រថា ប្រសិនបើ Nick Taylor ចូលរួមប្រកបអាជីពនៅលីគកំពូលកម្ពុជារដូវកាល២០២៣/២៤ តើក្រុមណាមួយដែលអ្នកគាំទ្រគិតថា រូបគេចង់ចូលរួម?

ការលើកឡើងបែបនេះធ្វើឲ្យមានការសង្ស័យថា កីឡាករខ្មែរ-អាមេរិករូបនេះអាចមានភារយខ្លះក្នុងការចូលរួមជាមួយក្លឹបនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកគាំទ្រច្រើនបានបញ្ចេញមតិយោបល់ និងលើកឈ្មោះក្លឹបរបស់លីគកំពូលកម្ពុជាផ្សេងៗគ្នា។

សូមបញ្ជាក់ថា រដូវកាល២០២២កន្លងទៅនេះ Nick Taylor លេងឲ្យក្លឹប Orlando City B ដោយបង្ហាញខ្លួន២២ប្រកួតរកបាន១គ្រាប់ ហើយក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាដែលបង្ហាញខ្លួនបាន៥លើកក្នុងនោះមិត្តភាព២លើក និងក្នុងពានរង្វាន់ AFF Championship ៣លើក រកបាន១គ្រាប់ឲ្យជម្រើសជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


