សុខភាព
តើគូស្វាមីភរិយាជាទូទៅ ត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ ក្រោយរៀបការ
ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នា កត្តាជាច្រើនអាចបណ្តាលឲ្យមានបម្រែបម្រួលអ័រមូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្តជាកត្តាបង្កើនរយៈពេលនៃការមានផ្ទៃពោះ។

ជាទូទៅគូរស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែក្នុង១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន “ពេលវេលាដែលត្រូវការដើម្បីមានគភ៌”។ ពេលវេលានេះ ប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត យោងតាមសក្ដានុពលនៃការមានកូនរបស់គាត់។
រយៈពេលជាមធ្យម ដើម្បីមានផ្ទៃពោះ គឺរវាង៣ និង៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ។ និយាយរួមរយៈពេលជាមធ្យម ដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយ។
ក) ការពន្យារកំណើត និងការមានផ្ទៃពោះ
រឿងដំបូងដែលស្ត្រីម្នាក់គិតចង់បង្កើតកូន គឺជាការបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលប្រើថ្នាំផ្លាស់ប្តូរវដ្តរដូវធម្មជាតិ ស្ត្រីម្នាក់នោះនឹងត្រូវការពេលវេលា ដើម្បីទទួលបានវដ្តធម្មតាវិញ ហើយកុំបារម្ភប្រសិនបើអ្នកមិនមានផ្ទៃពោះជាលើកដំបូង។

ខ) អាយុមានឥទ្ធិពលលើពេលវេលាជាមធ្យមដែលវាត្រូវការ ពេលមានផ្ទៃពោះ
នៅពេលអាយុកាលរបស់ស្ត្រីកើនឡើង ស្ត្រីមិនសូវមានកូនទេ ពោលគឺរយៈពេលមធ្យមក្នុងការមានផ្ទៃពោះ។

គ) រយៈពេលជាមធ្យម ដើម្បីមានផ្ទៃពោះរហូតដល់ទៅ ៣០ឆ្នាំ
មុនពេលអាយុ៣០ឆ្នាំ លទ្ធភាពនៃការមានផ្ទៃពោះ គឺ២៥%ក្នុងមួយវដ្តជាមធ្យម ហើយ ៨៥%នៃគូរស្វាមីភរិយា មានផ្ទៃពោះក្នុងឆ្នាំដំបូង និង៩០% បន្ទាប់ពី២ឆ្នាំ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះក្នុងរវាង ៣ និង ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង។ ស្ត្រីអាយុ ៣០ឆ្នាំមានអត្រាជាមធ្យម ៧៥% ដែលមានកូនក្នុងអំឡុងពេល ១២ខែ ក្រោយការបញ្ឈប់ការពន្យារកំណើតរបស់នាង។

ឃ) ស្ត្រីបន្ទាប់ពី ៣០ឆ្នាំ
ស្ត្រីចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ឱកាសនៃការមានផ្ទៃពោះក្នុងមួយវដ្តធ្លាក់ចុះដល់៦%។ ការធ្លាក់ចុះនៃលទ្ធភាពនៃការមានផ្ទៃពោះអាចកើនឡើងបន្ទាប់ពីអាយុ៣៦ឆ្នាំ ហើយស្ត្រីអាយុ៤០ឆ្នាំ មានឱកាសជាមធ្យម៤៤%ក្នុងការមានកូន ក្នុងអំឡុងពេល ១២ខែនៃការបញ្ឈប់ការពន្យារកំណើតរបស់នាង។

«គូស្វាមីភរិយាទាំងអស់ តែងតែប្រាថ្នាចង់បានកូនជាកាដូរអាពាហ៍ពិពាហ៍។ ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាជាមធ្យម ដើម្បីមានផ្ទៃពោះដំបូង ស្ត្រីត្រូវមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ស្ត្រីត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យល្អ ហើយត្រូវចាំថា កូននោះជាកាដូរនៃសេចក្ដីស្រឡាញ់របស់អ្នក។

សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែតមានសេវាពិនិត្យ និងពិគ្រោះលើវិបត្តិអត់កូនជាមួយនឹងក្រុមគ្រូពេទ្យជំនាញឯកទេសសម្ភព និងរោគស្ត្រី»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពី ជំងឺមហារីកច្រមុះ!
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


