កីឡា
គ្រូ វៀតណាម និយាយយ៉ាងស្រួលថា ជើងទី២ ស៊ី ថៃ តែ ១-០ ក្លាយជាជើងឯក AFF Cup ហើយ
គ្រូបង្វឹកវៀតណាមលោក Park Hang-seo បានប្រាប់អ្នកគាំទ្រកុំឲ្យមានការព្រួយបារម្ភ បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយថៃក្នុងវគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup កាលពីយប់ថ្ងៃសុក្រ ហើយលោកបាននិយាយថា “យើងរកតែ ១ គ្រាប់ប៉ុណ្ណោះនឹងក្លាយជាជើងឯកហើយ” ។

លោក Park បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតជាមួយថៃថា “ពិតណាស់ ២-២ មិនមែនជាលទ្ធផលដ៏ល្អសម្រាប់វៀតណាម នៅមុនការប្រកួតជើងទី ២ ក្នុងប្រទេសថៃនោះទេ ដោយសារតែច្បាប់នៃគ្រាប់បាល់ក្រៅដី ។ ថៃមានប្រៀប ប៉ុន្តែមិនមែនមានន័យថា យើងចាញ់នោះទេ យើងនឹងរកបានជ័យជម្នះនៅប្រទេសថៃ” ។
ទន្ទឹមនោះ គ្រូបង្វឹកវ័យ ៦៦ ឆ្នាំរូបនេះក៏បានសុំទោសអ្នកគាំទ្រដែលមិនអាចរកបានជ័យជម្នះក្នុងការប្រកួតក្នុងទឹកដីលើកចុងក្រោយរបស់លោកក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីកិច្ចសន្យារបស់លោកនឹងផុតនៅថ្ងៃទី ៣០ ខែមករា នេះហើយ ។

លោក Park បានបន្ថែមថា “ខ្ញុំចង់អរគុណដល់កីឡាករទាំងអស់ ពួកគេបានព្យាយាមរហូតដល់នាទីចុងក្រោយ ដោយសារតែពួកគេចង់ឈ្នះពេក ដូច្នេះសម្ពាធតែងតែកើតមានឡើងហើយ ។ ពិតណាស់ គ្មានកីឡាករណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយយើងត្រូវតែកែលម្អរឿងនេះឡើងវិញផងដែរ”។
គួរបញ្ជាក់ថា ជាមួយនឹងលទ្ធផលស្មើ ២-២ ក្នុងជើងទី១ នេះ វៀតណាមត្រូវការឈ្នះថៃ ឬស្មើ ៣-៣ ក្នុងជើងទី២ ដើម្បីលើកពាន AFF Mitsubishi Electric Cup ឆ្នាំ២០២២ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


