ព័ត៌មានអន្ដរជាតិ
ឫសគល់ខ្លះៗដែលនាំឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជាប្រធានាធិបតី វៀតណាម
កាលពីថ្ងៃអង្គារកន្លងទៅ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម រួមទាំងតំណែងជាសមាជិកនៅក្នុងការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់ ។

ចំពោះមូលហេតុនៃការលាលែងពីតំណែងនេះ ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា គឺបណ្ដាលមកពីលោក Phuc បានបណ្ដោយឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូប ប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗពាក់ព័ន្ធនឹងវិធានការកូវីដ ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧបនាយករដ្ឋមន្ត្រីវៀតណាម ២ រូបដូចជាលោក Pham Binh Minh និងលោក Vu Duc Dam បានលាលែងពីមុខតំណែង ខណៈរដ្ឋមន្ត្រី ២ រូប និងមន្ត្រីមួយចំនួនទៀត កំពុងប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ហើយដោយសារតែលោក Phuc ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវនេះ លោក Phuc បានសម្រេចដាក់សំណើសុំលាលែងពីតំណែងរបស់លោក ហើយចូលនិវត្តន៍ពីនយោបាយតែម្ដង” ។

គួរបញ្ជាក់ថា លោក Phuc ដែលមានវ័យ ៦៩ ឆ្នាំគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ ហើយពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។
ក្រោយមកលោក Phuc ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនា ៥ ឆ្នាំក្រោយ ពោលនៅឆ្នាំ ២០១៦ ខណៈនៅខែមេសា ឆ្នាំ ២០២១ លោក Phuc ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


