ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Grand កម្ពុជា ២ រូប ប្រកាសចូលប្រកួត Miss Supranational Cambodia
ជាការពិតទស្សនិកជនដែលនិយមតាមដានស្រលាញ់ និងគាំទ្រលើវិស័យដើរម៉ូតក្នុងស្រុកបានដឹងហើយថា បច្ចុប្បន្នការដើរម៉ូដ ឬប្រកួតបវរកញ្ញានៅកម្ពុជា កំពុងតែទទួលបានការពេញនិយម និងចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

ដោយសារតែហេតុផលនេះទើបអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា កាន់តែមានសន្ទុះគាំទ្រ និងមានការបង្កើតឡើងជាបន្តបន្ទាប់។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀតនៅក្នុងឆ្នាំ ២០២៣ នេះ ម្ចាស់មកុដ Miss Grand កម្ពុជា ២ រូប បានប្រកាសចូលប្រកួត Miss Supranational Cambodia 2023។

បវរកញ្ញាទាំង ២ រូបនោះ គឺ កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាម្ចាស់មកុដ Miss Grand Cambodia2022 និងបវរកញ្ញា លីវ ជីលី ដែលជាម្ចាស់មកុដ Miss grand Cambodia2020។ ខណៈពួកគេសុទ្ធតែត្រៀមខ្លួនបង្ហាញវត្តមានប្រកួតដើម្បីមកុដដូចគ្នា។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រលើកឡើងថា អ្នកទាំងអស់ជឿទេថា នឹងកក្រើកឆាក Miss supranational Cambodia 2023?។

បើសិនជាពួកគាត់មានវត្តមាននៅលើឆាកប្រកួតមែន អេដមីន ជឿថា ប្រាកដជាកក្រើកស្រុកខ្មែរគណៈកម្មការឈឺក្បាលក្នុងការជ្រើសយកអ្នកគ្រងមកុដហើយ។ នេះបើតាមការបញ្ជាក់នៅលើផេកឈ្មោះ”ខ្សែភាពយន្តខ្មែរតារាខ្មែរ”។ ចំណែកនៅលើផេកផ្លូវការ Miss Supranational Cambodia 2023 ក៏ បានបង្ហាញឈ្មោះបវរកញ្ញាទាំង ២ រូបខាងលើ ក្នុងការចូលរួមប្រកួតផងដែរ។

បវរកញ្ញា លីវ ជីលី បានបញ្ជាក់ឲ្យដឹងតាមរយៈហ្វេសប៊ុកថា ខ្ញុំនឹងចូលប្រកួត Miss Supranational Cambodia មិនថាលទ្ធផលបែបណា ឬតំណែងមួយណា ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ គ្រប់តំណែងទាំងអស់សុទ្ធតែសំខាន់ៗ ដើម្បីទៅប្រកួតនៅក្រៅប្រទេសខុសៗគ្នា ដូចនេះនាងខ្ញុំត្រូវតែយកតំណែងមួយឲ្យបានជាដាច់ខាត អ៊ីចឹងសូមបងប្អូនជួយគាំទ្រវិស័យបវរកញ្ញាឲ្យរីកចម្រើនផងចុះ។ ចំណែក កញ្ញា ប៉ូគីមថេង សុតធីតា នៅមិនទាន់បង្ហើបពីឆន្ទៈនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


