ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្រោយវាយប្រហារ អំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅអាមេរិក
ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យទី២២ខែមករា (ត្រូវនឹងថ្ងៃចន្ទទី២៣នៅកម្ពុជា) ថា ជនសង្ស័យក្នុងការបាញ់ប្រហារអំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅទីក្រុង Monterey Park ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានស្លាប់ហើយ។

ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ បណ្តាលឲ្យមនុស្សចំនួន១០នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃសៅរ៍។
លោក Robert Luna ស្នងការក្រុង Los Angeles និយាយថា ជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្តពណ៌ស ដែលប៉ូលិសឡោមព័ទ្ធខណៈ មន្ត្រីកំពុងដោះស្រាយជាមួយ ជនសង្ស័យនៅក្នុងសង្កាត់ Torrance។

យោងតាមលោក Luna, មនុស្សប្រុសស្រី៥នាក់ត្រូវបានសម្លាប់ និង១០នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅស្ទូឌីយោ Star Ballroom Dance ក្នុងទីក្រុង Monterey Park កាលពីយប់ថ្ងៃសៅរ៍។ ២០ទៅ៣០នាទីក្រោយមក ខ្មាន់កាំភ្លើងបានចូលសាល Lai Lai សម្លាប់មនុស្សបន្ថែម។

អាជ្ញាធរជឿថា ព្រឹត្តិការណ៍ទាំងពីរមានទំនាក់ទំនងជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផលនៃការវាយប្រហារនោះទេ។
គួរបញ្ជាក់ថា Monterey Park គឺជាទីក្រុងមួយដែលមានមនុស្សប្រហែល ៦០០០០ នាក់ស្ថិតនៅជាយភាគខាងកើតទីក្រុង Los Angeles។ អ្នកក្រុងភាគច្រើនគឺជាជនអន្តោប្រវេសន៍អាស៊ី ឬអ្នកជាប់សែស្រឡាយអាស៊ី ភាគច្រើនជាជនជាតិចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ ផ្ទុះការបាញ់ប្រហារកន្លែងប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន នៅ អាមេរិក សម្លាប់មនុស្ស ១០ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


