ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល Amanda នឹងជំនួសតំណែង Matt ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មី
ប៉ុស្តិ៍លេខ៣ ទើបតែសម្ពោធរឿងភាគ “Lom Len Fai” ក្រោយឃ្លាតឆ្ងាយពីទស្សនិកជនជាង ៨ឆ្នាំ ដែលកាលណោះ Alek Theeradet ជាតួឯកប្រុស បានបង្កើតភាពភ្ញាក់ផ្អើល ជាមួយនឹងតារាសម្ដែងស្រី cherry khemapsorn ម្ដងរួចទៅហើយ។

ដោយឡែកកាលពីពេលថ្មីៗនេះ តារាសម្ដែងនិងជាអ្នកចាត់ការ Nok Jariya បានបង្ហាញក្រុមការងារបន្ថែមពីរឿងភាគនេះ ខណៈរឿងភាគ “Lom Len Fai” នឹងត្រូវថតឡើងវិញ ដែលតួសម្ដែងមានដូចជា Nok Chatchai ,Pop Thagoon និង Amanda Obdam ដែលជាបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០។

អ្នកចាត់ការ Nok Jariya បានសរសេរខេបសិននិងបង្ហោះរូបភាពនៃរឿងភាគនេះថា ”គ្រួសារនេះស្ទើរតែធម្មតា ប៉ុន្តែវាយគ្នាខ្លាំង ក៏ជារឿងធម្មតាដែរ” ព្រមទាំងថេកតារាប្រុសស្រីដែលសម្ដែងរួមគ្នាផងដែរ។ យ៉ាងណាមិញទស្សនិកជនក៏រំពឹងថា តួនាទីដែល Amanda បានទទួល ប្រហែលជាតួដែល Matt Peeranee ធ្លាប់ផ្ដល់បទសម្ភាសន៍ថាយល់ព្រមសម្ដែងក្នុងរឿងរបស់អ្នកចាត់ការ Nok មក មុនពេលនាងដកខ្លួនចេញ ដែលកាលណោះនាងបានផ្តល់ហេតុផលថា “ខ្ញុំនឹងលេងរឿងភាគនេះជាតួឯកស្រី” ប៉ុន្តែក្រោយមកតារាសម្ដែង ក៏បានផ្លាស់ប្ដូរភ្លាមៗដែរ។

មុននេះ Matt ធ្លាប់បង្ហើបថា Matt មិនចង់លេងច្រើនបែបនេះទេ។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវឈប់និងសម្រាក និងកំពុងសប្បាយចិត្តជាមួយជីវិតនៅខាងក្រៅ រស់នៅជាមួយធម្មជាតិ នាងមានអារម្មណ៍ធូរស្រាលជាងមុន។ នាងនៅតែមិនគិតចង់វិលត្រឡប់មកកាន់វិស័យនេះវិញទេ ដរាបណាអ្វីៗមិនទាន់ប្រសើរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Engfa ថា តាំងពីក្លាយជាបវរកញ្ញា អ្នកគាំទ្រហ៊ានចាយប្រាក់ទិញវត្ថុផ្គាប់ចិត្តនាងគ្រប់យ៉ាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


