ព័ត៌មានអន្ដរជាតិ
លោក Zelensky ជំរុញឲ្យបស្ចិមប្រទេស បញ្ជូនរថក្រោះ លឿនបន្តិចមក
ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអំណរគុណដល់មេដឹកនាំលោកខាងលិច ដែលបានបញ្ជូនរថក្រោះទៅគាំទ្រការប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែនិយាយថា រថក្រោះទាំងនោះ ត្រូវបញ្ជូនឲ្យបានឆាប់បន្តិចមក។

នៅក្នុងសុន្ទរកថាពេលរាត្រី លោក Volodymyr Zelensky ក៏បានជំរុញឲ្យលោកខាងលិច បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងផងដែរ។
លោក Zelensky និយាយថា “ខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃនេះ។ យើងក៏ត្រូវតែបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនផងដែរ។ នោះជារឿងសំខាន់ យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។ នេះគឺជាសុបិន ហើយនេះគឺជាកិច្ចការមួយ”។

ការអត្ថាធិប្បាយរបស់គាត់ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ប្រកាសថា ពួកគេនឹងបញ្ជូនរថក្រោះ Abrams និង Leopard ទៅឲ្យទីក្រុងកៀវ។
សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ដ៏មានឥទ្ធិពលចំនួន៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺម៉ង់ ក៏បញ្ជូនរថក្រោះ Leopard 2 ចំនួន១៤គ្រឿងទៅកាន់សមរភូមិផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បន្ទាប់ពីរថក្រោះ ឥឡូវ អ៊ុយក្រែន ចង់បានយន្តហោះចម្បាំង និង មីស៊ីលរយៈចម្ងាយឆ្ងាយ ទៀត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


