Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​ជំរុញ​ឲ្យ​ទាហាន​បរទេស ឈប់លួច​ប្លន់​ធនធាន​ធម្មជាតិ​នៅ​ ស៊ីរី

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា បេសកជនចិនបាននិយាយថា ការលួចប្លន់ធនធានធម្មជាតិនៅក្នុងប្រទេសស៊ីរីដោយកងទ័ពបរទេស ត្រូវតែបញ្ឈប់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា “វត្តមានខុសច្បាប់របស់កងទ័ពបរទេស និងប្រតិបត្តិការយោធាខុសច្បាប់របស់ពួកគេនៅក្នុងប្រទេសស៊ីរី ត្រូវតែបញ្ចប់”។ លោកបន្ថែមថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី គួរតែត្រូវបានគោរពយ៉ាងពេញលេញ។

លោក Dai Bing

ថ្លែងក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី លោក Dai បានលើកឡើងថា ស្ថានភាពប្រឆាំងភេរវកម្មនៅស៊ីរី នៅតែមានភាពស្មុគស្មាញ។ លោកជំរុញឲ្យសហគមន៍អន្តរជាតិគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ, អនុម័តស្តង់ដាបង្រួបបង្រួម, ប្រយុទ្ធប្រឆាំងនឹងភេរវករទាំងអស់នៅក្នុងប្រទេសស៊ីរីដោយមិនមានការអត់ឱន និងបញ្ឈប់​ការ​យោគយល់ ការពារ ឬ​កេងប្រវ័ញ្ច​កម្លាំង​ភេរវករ។

ស្របពេលជាមួយគ្នានោះដែរ បេសកជនរូបនេះ បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីធានាបាននូវការអនុវត្តពេញលេញនៃសេចក្តីសម្រេចលេខ ២៦៧២ ដែលបានអនុម័តកាលពីថ្ងៃទី៩ខែមករា ស្តីពីការបញ្ជូនជំនួយឆ្លងដែនទៅកាន់ប្រទេសស៊ីរី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ ចិន ហៅអាមេរិក ថា “ចោរប្លន់ប្រេង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម