សន្តិសុខសង្គម
Update ៖ ចាប់បានហើយបុរសជាប្ដីមានជំងឺសរសៃប្រសាទវាយសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម
បុរសម្នាក់ មានជំងឺសរសៃប្រសាទ ក្រោយពីវាយសម្លាប់ប្រពន្ធខ្លួនហើយ ព្យាយាមគេចខ្លួន ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៧ យប់ ខែឆ្នាំដដែលនេះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ៤ និង ១៥ នាទីរសៀល ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់មានជំងឺសរសៃប្រសាទរើឡើង ក៏វាយប្រពន្ធរហូតដល់ស្លាប់ក្នុងថ្លុកឈាមនៅឡៅតឿ ហើយព្យាយាមគេចខ្លួន។
ជនសម្លាប់ប្រពន្ធខ្លួនឯង ឈ្មោះ សៀង សេត អាយុ ៥៩ ឆ្នាំ ជាមនុស្សសរសៃប្រសាទច្រើនឆ្នាំមកហើយ ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យ និងប្រើប្រាស់ថ្នាំ ទើបតែអស់ថ្នាំ ៣ ថ្ងៃ មុនកើតហេតុនេះទេ។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ លី សុភា អាយុ ៥៤ ឆ្នាំ។ គ្រួសារខាងលើមានកូន ២ នាក់ ប្រុស ១ នាក់ ស្រី ១ នាក់ និងចៅប្រុស ១ នាក់ រស់នៅផ្ទះកើតហេតុ គ្នា ៦ នាក់ ជាក្រុមគ្រួសារ។
តាមការបំភ្លឺពីកូនប្រុស បានឲ្យដឹងថា ឪពុករបស់ខ្លួនមានជំងឺប្រចាំកាយ ប្រព័ន្ធប្រសាទ ច្រើនឆ្នាំមកហើយ គាត់លេបថ្នាំប្រចាំថ្ងៃ តែ ៣ ថ្ងៃមកនេះ អស់ថ្នាំលេប ហើយអាការឃើញដូចធម្មតា មិនទាន់នាំទៅមន្ទីរពេទ្យរុស្សីផង ស្រាប់តែកើតរឿងបែបនេះតែម្ដង គ្រាដែលកូនចៅមិននៅផ្ទះ។
បើតាមកូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា ក្រោយពីហូបបាយថ្ងៃត្រង់រួច កូនចៅនាំគ្នាជាប់រវល់ចេញទៅធ្វើការ ម្ដាយនៅដេកសម្រាកក្នុងបន្ទប់ជាន់ឡៅតឿ។ លុះចូលមកដល់ផ្ទះ ឃើញស្ងាត់បាត់ឪពុកម្ដាយ ក៏ឡើងទៅតាមហៅរកនៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញម្ដាយរបួសបែកផុងលលាដ៍ក្បាលហូរឈាមជោគឥដ្ឋ ទើបដឹងថា ឪពុក គាត់ជាមនុស្សសរសៃប្រសាទ ជំងឺរើធ្វើទុក្ខ ទើបវាយម្ដាយបែបនេះ។ មិនអស់ចិត្ត ហៅក្រុមសង្គ្រោះឲ្យជួយ តែពិនិត្យជាក់ស្ដែង ម្ដាយបានស្លាប់បាត់ទៅហើយ។

បើតាមអ្នកភូមិវិញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ គេឃើញបុរសជាប្តីដើរចេញពីផ្ទះ មានកាន់ដែកទីបមួយកំណាត់ផង តែគ្មានអ្នកណាចាប់អារម្មណ៍ ព្រោះថាមួយរយៈនេះ គាត់មានអាការធម្មតា ទាល់តែកូនចៅចូលដល់ផ្ទះទើបដឹងរឿងបែបនេះ។
ករណីហិង្សាប្តីវាយប្រពន្ធរហូតដល់ស្លាប់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថា ស្លាប់ដោយសារវត្ថុរឹង វាយសំពង របួសបែកផុងលលាដ៍ក្បាល រហូតប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន ជនដៃដល់ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានហើយកាលពីល្ងាចថ្ងៃខែដដែល និងនាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?