ព័ត៌មានអន្ដរជាតិ
ប្រភព ៖ រុស្ស៊ី ត្រៀមប្រើប្រព័ន្ធខែលការពារដែនអាកាសជំនាន់ចុងក្រោយបង្អស់នៅ អ៊ុយក្រែន
បើយោងតាមប្រភពពត៌មានមួយបានប្រាប់ Sputnik ថា ប្រព័ន្ធខែលការពារដែនអាកាសជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ី Pantsir-SM នឹងត្រូវដាក់ប្រើប្រាស់ដើម្បីបំពេញបន្ថែមនៅក្នុងតំបន់នៃប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។
ប្រភពបាននិយាយថា “ប្រព័ន្ធបែបនេះនឹងអាចបាញ់ប្រហារលើយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលដែលបាញ់ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែន រួមទាំងប្រព័ន្ធ HIMARS របស់អាមេរិកផងដែរ ដោយសារតែប្រព័ន្ធ Pantsir-SM មួយគ្រឿងអាចបំពាក់ដោយកាំជ្រួចមីស៊ីលរហូតដល់ ៤៨ គ្រាប់ឯណោះ” ។
ប្រភពបានប្រាប់ Sputnik ថា ប្រទេសរុស្ស៊ីគ្រោងនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធ Pantsir-SM ដែលបំពាក់ដោយមីស៊ីលខ្នាតតូច នៅក្នុងតំបន់ប្រតិបត្តិការពិសេសសម្រាប់ការបំផ្លិចបំផ្លាញយន្តហោះដ្រូន និងប្រព័ន្ធមីស៊ីល Grad ជាដើម ។
គួរបញ្ចាក់ថា ប្រព័ន្ធការពារដែនអាកាស Pantsir-SM ថ្មីរបស់រុស្សី អាចចាប់គោលដៅចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈវាអាចកំណត់គោលដៅយន្តហោះដ្រូននៅចម្ងាយឆ្ងាយជាងជំនាន់មុន ហើយមានពហុមុខងារក្នុងការតាមដានគោលដៅ និងរ៉ាដានាំមីស៊ីលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន៖ប្អូនស្រី គីម ជុងអ៊ុន ថា រុស្ស៊ី នឹងកម្ទេចអាវុធទាំងអស់ដែលលោកខាងលិចបញ្ជូនទៅ អ៊ុយក្រែន ឲ្យក្លាយជាផេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


