ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
កងទ័ពអ៊ុយក្រែន បានទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីរៀនពីរបៀបប្រើ និងថែទាំរថក្រោះ ដែលទីក្រុងឡុងដ៍ សន្យាផ្តល់ទៅឲ្យទីក្រុងកៀវ ដើម្បីគាំទ្រការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី។

ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះ Twitter កាលពីថ្ងៃអាទិត្យទី២៩ខែមករាថា “ក្រុមរថក្រោះអ៊ុយក្រែន បានមកដល់ចក្រភពអង់គ្លេសហើយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនសម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី”។
ក្នុងការបង្ហោះនោះ ក៏មានភ្ជាប់ជាមួយនូវរូបថត២សន្លឹក ដែលបង្ហាញទាហានអ៊ុយក្រែន ចុះពីយន្តហោះផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីការពារជាតិអង់គ្លេសមួយរូបបាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទទី៣០ខែមករា។
គួរបញ្ជាក់ជាថ្មី អង់គ្លេសនឹងផ្តល់រថក្រោះធុន Challenger 2 ដល់អ៊ុយក្រែន ហើយក្រោយមក សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក៏ប្តេជ្ញាផ្តល់រថក្រោះទៅឲ្យទីក្រុងកៀវ ផងដែរ។

មុននេះ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលបញ្ជូនទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញដោយកងកម្លាំងរុស្ស៊ី។
លោក Anatoly Antonov និយាយថា វិធានការបញ្ជូនរថក្រោះទៅអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិកចូលរួមមួយកម្រិតទៀតនៅក្នុងជម្លោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ រុស្ស៊ី ព្រមានថា រថក្រោះអាមេរិក នឹងត្រូវកម្ទេចលើដី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


