Connect with us

នយោបាយ

បក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទាញបានអតីតតំណាងរាស្រ្ដ នៃអតីតបក្សប្រឆាំង ២រូបទៀត

បានផុស

នៅ

បន្ទាប់ពីរួបរួមគ្នា​ជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញទ្ធិ ប្រមាណជិត ៤ខែមកនេះ គណ​បក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ ២រូបទៀត មកចូលរួមជីវភាពនយោបាយជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានឯកភាពគ្នារួមបញ្ចូលគ្នា ជាគណបក្សតែមួយ ដើម្បីបង្កើតប៉ូលនយោបាយថ្មី ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ គណបក្សទាំងពីរ បានឯកភាពគ្នាជ្រើសយកគណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ។  

លោក យ៉ែម បុញ្ញទ្ធិ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងកាលពីថ្ងៃទី ៣០ ខែមករាថា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត បានសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ។ អតីតតំណាងរាស្ត្រទាំង ២រូបនោះ មាន៖ លោក ទួត​ ឃឿត​ អតីតតំណាងរាស្ត្រខេត្តព្រៃវែង​ អាណត្តិទី ៥, និងលោក ឡាត់​ លិតេយ្យ​ អតីតតំណា​ងរាស្ត្រខេត្តព្រៃវែង​ អាណត្តិទី ៥។

គួរឲ្យដឹងដែរថា លោក យ៉ែម បុញ្ញទ្ធិ ក៏ជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង​ អាណត្តិទី ៥ នៃអតីតគណបក្សសង្គ្រោះជាតិ ផងដែរ។ ភ្លាមៗ មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ​ បានប្រកាសស្វាគមន៍លោក​ ទួត​ ឃឿត​ និងលោក​ ឡាត់​ លិតេយ្យ​ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សរបស់ខ្លួន។  

ជាការកត់សម្គាល់ បន្ទាប់ពីរួបរួមគ្នា​ប្រមាណជិត ៤ខែមកនេះ លោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញទ្ធិ បានបង្ហាញភាពផ្អែមល្ហែម ដោយបានចុះធ្វើសកម្មភាពនយោបាយជាមួយគ្នា នៅតាមបណ្ដាខេត្តជាបន្តបន្ទាប់។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅនេះ បានសំណូ​មពរឲ្យថ្នាក់ដឹកនាំគ្រប់របស់ខ្លួនគ្រប់លំដាប់ថ្នាក់ បើកបេះដូងឲ្យទូលាយកុំមានជំងឺតួឯក ហើយស្វាគ​មន៍អ្នកចូលរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម