ជីវិតកម្សាន្ដ
គ្រូទាយល្បីនៅថៃ ទាយថា ឆ្នាំនេះតារាជួរមុខក្នុងប្រទេស នឹងបែកបាក់ចំណងស្នេហ៍
ភិក្ខុនី Plai Navaracha និងជាគ្រូទាយដ៏ល្បីប្រចាំប្រទេសថៃ បានទស្សទាយថា ឆ្នាំនេះនឹងមានរឿងរ៉ាវប្រទាក់ប្រទងគ្នាដ៏រញ៉េរញ៉ៃ ឬបែកបាក់ចំណងស្នេហ៍របស់តារាជួរមុខ ប្រសិនបើនៅស៊ូនឹងល្អមកវិញ តែបើមានៈអាចនឹងបាត់បង់មិនខាន។

គ្រូទាយដដែលរូបនេះបានបកស្រាយយ៉ាងលម្អិត ជាមួយនឹងដំណោះស្រាយក្នុងនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Oh air conditioner តាមរយៈ channel youtube ខណៈក្នុងឃ្លិបនោះគាត់បានសង្កត់ធ្ងន់អំពីគូស្នេហ៍ក្នុងវិស័យសិល្បៈតែម្ដង។ គ្រូទាយ Plai បាននិយាយថា ឆ្នាំនេះនឹងជាឆ្នាំដែលគូស្នេហ៍ធំៗជាច្រើនបែកបាក់គ្នា។ ជាពិសេសគឺតារាលេខ១ លេខ២ឬជួរមុខគេនឹងមានការបែកបាក់ ហើយថែមទាំងឈ្លោះគ្នាពិបាកវិលវិញ។ ជាថ្មីម្ដងទៀត ឆ្នាំនេះតារាល្បីៗគឺត្រូវត្រៀមខ្លួន ដោយសារឆ្នាំនេះនឹងជាឆ្នាំដែលទេវតាចូលមកវិញ តើអ្នកណាគោរព និងអ្នកណាស្មោះ អ្នកនឹងនៅតែផ្តល់ឲ្យ ប៉ុន្តែប្រសិនបើអ្នកណាចាកចេញ អ្នកនឹងទទួលបានភ្លាមៗ។
ក្នុងនោះដែរគ្រូទាយ Pai ក៏បានផ្ដល់ដំណោះស្រាយគឺត្រូវប្រើធូប៣៦៥ដើម និងផ្លែឈើ៩ដើម។ ត្រូវតែប្រើគ្រឿងសម្អាង សំណុំនៃអ្វីដែលស្រស់ស្អាត ឬជាឈុត។ ជាចុងក្រោយគ្រូ Pai ក៏បានបន្ថែមទៀតថា ឆ្នាំនេះនឹងមានអ្នកល្បីធ្វើអាជីវកម្មខុសច្បាប់។ បើប៉ូលិសចាប់បានចាប់បានត្រូវកោះហៅ ហើយក៏នៅមានច្រើនទៀតដែលអាចកើតឡើងក្នុងប្រទេសផងដែរ។
ទោះយ៉ាងណាកាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមថៃកំពុងតែផ្ទុះរឿងរ៉ាវចាក់ស្រេះថា ស្វាមីរបស់តារាសម្ដែង Chompoo ត្រូវបានមហាជនទូទាំងប្រទេសកំពុងដាក់ការសង្ស័យថា លោកបានលួចលាក់ទិញផ្ទះឲ្យស្រីស្នេហ៍ និងថែមទាំងជានិស្សិតស្រស់ស្អាត។ លើសពីនេះសេដ្ឋីថៃរូបនេះ បានជួលអង្គរក្សឲ្យការពារ និងតាមមើលថែនាងយ៉ាងល្អទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍
ចុចអាន៖ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


