ជីវិតកម្សាន្ដ
ទម្លាយតម្លៃខ្លួន Chompoo ស៊ីថ្លៃខ្ពស់បំផុតក្នុងវិស័យសិល្បៈថៃ
អតីតតារាសម្តែងស្ថិតក្រោមស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដែលបច្ចុប្បន្នបានចុះហត្ថលេខានៅក្រោមស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ត្បិតថាពេលនេះ Chompoo Araya មិនសូវទទួលបានការងារថតភាពយន្តដូចមុនក៏ពិតមែន ប៉ុន្តែនាងមិនបានមុខពីវិថីសិល្បៈនោះទេ។

បច្ចុប្បន្ននេះ អ្នកម្តាយកូន៣ Chompoo Araya នៅតែធ្វើពិធីការិនីក្នុងកម្មវិធី 3 zaaap ហើយនាងក៏ឧស្សាហ៍បង្ហោះរូបភាព ដើម្បីអាប់ដេតជីវិតផ្ទាល់ខ្លួនឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃបានឃើញជារៀងរាល់ថ្ងៃ។ លើសពីនេះ នាងទទួលបានការងារនៅក្រៅប្រទេសសឹងដកខ្លួនមិនរួច ក្នុងការដើរបង្ហាញម៉ូដឲ្យប្រេនធំៗក្រៅស្រុក ខណៈក្នុងស្រុកនាងទទួលយកតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។

ជាការពិត កម្រិតតម្លៃនៃការសម្ដែងរបស់ Chompoo Araya ពិតជាមិនធម្មតានោះទេ ប្រសិនបើផលិតករចង់បាននាងពួកគេត្រូវចំណាយប្រហែល ៧.៥ ម៉ឺនបាតក្នុងមួយវគ្គ ខណៈថ្លៃធ្វើពិធីការនីត្រូវចំណាយ ៨-១០ លានបាត ឯតម្លៃចូលរួមកម្មវិធីប្រហែល ១.២ ម៉ឺនបាតក្នុងមួយដង ហើយទាំងនេះមិនរាប់បញ្ចូលផ្សេងៗ ទាំងយីហោល្បីៗដែលទាក់ទងទាំងក្នុងស្រុក និងក្រៅស្រុកឡើយ។

ទោះបីមានពាក្យចចាមអារ៉ាមទាក់ទងនឹងតារាសម្ដែង Chompoo Araya ថាស្វាមីលួចផិតក្បត់ចិញ្ចឹមស្រីក្មេងក្ដី ប៉ុន្តែរឿងរ៉ាវទាំងនោះមិនបានធ្វើឲ្យតារាសម្ដែងចាស់វស្សានេះ មានបញ្ហាក្នុងវិស័យសិល្បៈដូចអ្នកផ្សេងទៀតទេ។ ជាពិសេសនៅក្នុងប្រទេសថៃ Chompoo នៅតែទទួលបានការងារគរជើង ចំណែកឯកេរ្តិ៍ឈ្មោះរបស់នាងសឹងថា ជាសេដ្ឋីចាយប្រាក់ទាំងនោះមិនអស់ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត Chompoo ធ្លាប់ផ្ដល់បទសម្ភាសន៍ថា នាងទុកចិត្ត Nott ហើយមិនជឿថាស្វាមីក្បត់ចិត្ត
ចុចអាន៖Pinky បើកចិត្តនិយាយរឿងរ៉ាវកើតឡើងក្នុងជីវិត ក្រោយបង្ហាញខ្លួនជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


