ជីវិតកម្សាន្ដ
Pinky បើកចិត្តនិយាយរឿងរ៉ាវកើតឡើងក្នុងជីវិត ក្រោយបង្ហាញខ្លួនជាសាធារណៈ
កាលពីព្រឹកមិញនេះ តារាសម្ដែង Pinky Savika បានបង្ហាញវត្តមានក្នុងពិធីសម្ពោធភាពយន្តមួយ ដោយនាងមានទឹកមុខញញឹមស្រស់ លើកដៃជម្រាបសួរអ្នកគាំទ្រ បន្ទាប់ពីបាត់មុខពីបណ្ដាញសង្គមមួយរយៈធំក្នុងសំណុំរឿង FOREX-3D ។

តាមរយៈរូបភាពដែលបានបង្ហោះមុននេះបន្តិច Pinky Savika បានបង្ហាញទឹកមុខរាបសារញញឹមទៅកាន់មហាជនជាច្រើនដែលនៅរង់ចាំជួបនាងមកជាយូរ។ លើសពីនេះ តារាសម្ដែងដែលមានរឿងអាស្រូវពាក់ព័ន្ធនឹងសំណុំ FOREX-3D រូបនេះ បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានដែលសួរពីសុខទុក្ខ ខណៈនាងនិយាយថា បានសម្របខ្លួនមួយរយៈធំ និងស៊ាំនឹងបរិយាកាសបែបនេះហើយ។ ជាពិសេសនាងក៏បានបង្ហើបថា បច្ចុប្បន្នកំពុងយកព្រះធម៌ជាទីពឹង ដើម្បីរៀនពីជិវិតដែលនៅសល់ ព្រមទាំងសមាធិរំងាប់អារម្មណ៍ថែមទៀតផង។

បន្ថែមពីនេះ Pinky Savika ក៏បាននិយាយទៀតថា នាងមិនមានការព្រួយបារម្ភអំពីការត្រឡប់មកធ្វើការក្នុងវិស័យសិល្បៈនោះទេ។ នាងថា “អត់មានសម្ពាធទេ! ហើយឲ្យតែខ្ញុំជឿថា ខ្លួនឯងជានរណា ជឿថាការពិតគឺជាអ្វីមួយដែលមិនអាចផ្លាស់ប្តូរបាន។ ខ្ញុំត្រូវតែនិយាយថា ខ្ញុំជាមនុស្សបែបនេះ ខ្ញុំនឹងនិយាយថា ខ្ញុំមិនមែនជាអ្នកដែលធ្វើបាបអ្នកណាម្នាក់នោះទេ ដូច្នេះហើយ ពេលខ្លះ វាសនាបានវាយលុករឿងដែលមិននឹកស្មានដល់ក្នុងជីវិតរបស់យើង។ ប៉ុន្តែវាស្ថិតនៅក្នុងទស្សនៈនៃការការពារ ហើយរកមុំពីរបៀបដែលយើងអាចមើលវា ដែលសព្វថ្ងៃនេះចាត់ទុកជីវិតរបស់យើង ដូចជារឿងល្ខោន”។

ដោយឡែកកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ តារាសម្តែងស្រី Pinky Savika ព្រមទាំងមេធាវី បានធ្វើដំណើរទៅតុលាការតាំងពីព្រឹកដោយចូលទៅតាមទ្វារក្រោយ ហើយដាក់ញត្តិសូមឲ្យតុលាការមានដីកាដោះខ្សែដៃ EM ដោយសារមានភាពងាយស្រួលចូលសម្ដែងឬចូលរួមកម្មវិធីផ្សេងៗ ដើម្បីរកប្រាក់។ ការពាក់ខ្សែដៃ EM នឹងបង្កបញ្ហាក្នុងការសម្តែងនិងការធ្វើដំណើររបស់នាងយ៉ាងខ្លាំង ដែលនេះបង្ខំអាចធ្វើឲ្យ Pinky មិនមានការងារធ្វើបន្ត។ ក្រោយមកតុលាការបានពិចារណា និងបង្គាប់ឲ្យដោះខ្សែដៃ EM តាមការស្នើសុំរបស់នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ
ចុចអាន៖Mai Davika ឆ្លើយតបយ៉ាងក្ដៅគគុក ក្រោយមានអ្នកមិនអស់ចិត្ត រឿងកែសម្ភស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


