សន្តិសុខសង្គម
ករណីលេងល្បែងស៊ីសងខុសច្បាប់ជិត ៣០ នៅខេត្តកំពង់ចាមត្រូវបានបញ្ជូនទៅតុលាការ
ការបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) នៅខេត្តកំពង់ចាមបានជាច្រើនករណី ក្នុងនោះមាន ៣០ ករណីត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមការឱ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការចាក់កន្ទុយលេខ (ឆ្នោតវៀតណាម) បង្កភាពស្មុគស្មាញច្រើនដល់សមត្ថកិច្ច ឥឡូវនេះ មានការចាក់កន្ទុយលេខវៀតណាមតាមទូរស័ព្ទ ដែលធ្វើឱ្យសមត្ថកិច្ចមានកាស្មុគស្មាញ ខណៈមិនមានវត្ថុតាងដាក់បន្ទុក។
លោកបញ្ជាក់ថា៖ «សមត្ថកិច្ចរបស់យើងពេលខ្លះមានការស្មុគស្មាញដែរ ចាប់ជនល្មើសបានហើយ ប៉ុន្តែអត់មានរកភស្តុតាងដាក់បន្ទុក ពិបាកដាក់បន្ទុក ព្រោះថាវាអត់មានភស្តុតាង គាត់ទូរស័ព្ទ ដូចថា អូនឯងស្គាល់ម្ចាស់ឆ្នោតចឹង ទូរស័ព្ទទៅប្រាប់ថា ខ្ញុំចាក់លេខនេះ ប៉ុណ្ណេះ ដល់ពេលត្រូវទៅ គាត់ហៅមកបើកលុយ ដល់ពេលអូនឯងចាញ់ទៅ ចាក់ខុសថា អត់ត្រូវទេ ស្អែកឡើងណាត់ទៅកន្លែងគុយទាវកាហ្វេឯណាយកលុយទៅសងគាត់»។

បើតាមលោកអភិបាលខេត្ត ជនល្មើសមានគ្រប់រូបភាពនៃការបង្កើតបទល្មើស ហើយបង្កើតភាពស្មុគស្មាញឱ្យអាជ្ញាធរ សមត្ថកិច្ច យើងហាក់បីដូចជាយើងដើរយឺតជាងមួយជំហានទាមទារឱ្យសមត្ថកិច្ចខិតខំពិនិត្យមើលល្បិចកលរបស់ជនល្មើស។
បច្ចុប្បន្នអាជ្ញាធរសមត្ថកិច្ច គ្មានគោលការណ៍អនុគ្រោះទេ គឺចាប់អនុវត្តតាមច្បាប់តែម្ដង ពីដំបូងយើងអប់រំកិច្ចសន្យា ឥឡូវអស់ម៉ោងហើយត្រូវអប់រំកិច្ចសន្យាហើយ ឱ្យតែមានករណីកើតឡើងយើងបង្ក្រាបតែម្ដង។
នៅខេត្តកំពង់ចាម មានការហៅមកអប់រំធ្វើកិច្ចសន្យាចំនួនជាង ២ ០០០ ករណី ខណៈ ៣០ ករណី ត្រូវបានបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


