ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សម្ញែងមីស៊ីលឆ្លងទ្វីប ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីប (ICBM) ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ហើយអ្នកវិភាគមួយចំនួននិយាយថា មីស៊ីលនេះអាចជាក្តីកង្វល់សម្រាប់ប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក។

មីស៊ីល ICBM រយៈចម្ងាយឆ្ងាយជាង១០គ្រាប់ ត្រូវបានបង្ហាញនៅឯព្យុហយាត្រាយោធា កាលពីថ្ងៃពុធទី០៨ខែកុម្ភៈ ខណៈមេដឹកនាំ គីម ជុងអ៊ុន ក៏ត្រូវបានគេឃើញផងដែរជាមួយកូនស្រីរបស់គាត់ នៅឯក្បួនដង្ហែពាក់កណ្តាលអធ្រាត្រនោះ។
ចំនួនមីស៊ីលរយៈចម្ងាយឆ្ងាយដែលបង្ហាញក្នុងក្បួនដង្ហែនេះ បានជំរុញឲ្យមានក្តីព្រួយបារម្ភ។ ក្រុមអ្នកវិភាគនិយាយថា មីស៊ីល ICBM ក្នុងចំនួនច្រើនបែបនេះ អាចបុកទម្លុះខែលការពារនុយក្លេអ៊ែររបស់អាមេរិក ប្រសិនបើមីស៊ីលនីមួយៗ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែរាយការណ៍ថា ឃ្លាំងអាវុធបែបនេះបានបង្ហាញពី ការកំញើញសង្គ្រាមដ៏ខ្លាំងក្លា និងសមត្ថភាពវាយប្រហារតបតរបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ក្បួនព្យុហយាត្រានេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង សាកល្បងមីស៊ីលច្រើនបំផុតក្នុងរយៈពេលពេញមួយឆ្នាំ ដោយរំលោភលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


