ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខណាមួយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត របស់ខ្លួនផងដែរ។

ការព្រមាននេះកើតឡើង ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ជាមួយការសន្យាពង្រីកសមយុទ្ធយោធារួមគ្នាបន្ថែមទៀត។
ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) នៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “ស្ថានភាពយោធា និងនយោបាយនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ បានឈានដល់បន្ទាត់ក្រហមហើយដោយសារតែសមយុទ្ធយោធាដែលគ្មានការប្រុងប្រយ័ត្ន និងអំពើអរិភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងឈ្លានពាន”។

អ្នកនាំពាក្យនិយាយថា “កូរ៉េខាងជើង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះការប៉ុនប៉ងយោធាណាមួយរបស់សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍នុយក្លេអ៊ែរ”។
កាលពីថ្ងៃអង្គារ លោក Austin បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់អាមេរិកក្នុងការផ្តល់ “ឆ័ត្រនុយក្លេអ៊ែរ” ដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។

នៅក្នុងអត្ថបទវិចារណកថាដែលចេញផ្សាយដោយកាសែត Yonhap លោកបានបង្ហើបថា “សម្ព័ន្ធមិត្តកំពុងពង្រីកវិសាលភាព និងទំហំនៃលំហាត់រួម ក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើងដើម្បីប្រយុទ្ធក្នុងករណីចាំបាច់”។
កាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ រួមទាំងការសាកល្បងគ្រាប់ផ្លោងរយៈចម្ងាយឆ្ងាយផងដែរ ដោយហៅការបាញ់នោះថាជាការឆ្លើយតបទៅនឹងសមយុទ្ធសង្គ្រាមអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន និងជាការហាត់សមសម្រាប់ការវាយលុកដែលអាចកើតមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធដែនអាកាស ឆ្លើយតបទៅការគំរាមកំហែងរបស់ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


