ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រៀមប្រើមីស៊ីលអង់គ្លេស វាយប្រហារឧបទ្វីប Crimea
យោងតាមប្រភពពីក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងកៀវ ត្រៀមប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង់គ្លេស ដើម្បីវាយប្រហារឧបទ្វីប Crimea។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងជំរុញឲ្យប្រទេសលោកខាងលិច ផ្គត់ផ្គង់យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយព្រមានថា សង្រ្គាមអាចនៅទ្រឹង ប្រសិនបើគ្មានរបស់ទាំងនេះទេនោះ។
កិច្ចពិភាក្សាត្រូវបានគេយល់ថា បានធ្វើឡើងពាក់ព័ន្ធនឹងការផ្តល់មីស៊ីលប្រឆាំងនាវា Harpoon ដែលមានរយៈចម្ងាយ១៥០ម៉ាយល៍ និងមានតម្លៃប្រហែល ១.២លានផោន។

កាសែត The Times រាយការណ៍ថា មីស៊ីលបាញ់ពីដីទៅអាកាស Storm Shadow ដែលមានរយៈចម្ងាយប្រហែល ២៥០ ម៉ាយល៍ និងតម្លៃ ២.២លានផោន ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
ប្រភពការពារជាតិអ៊ុយក្រែនបានប្រាប់កាសែតថា ទីក្រុង កៀវ ត្រៀមប្រើប្រាស់មីស៊ីលទាំងនេះ ដើម្បីវាយប្រហារនៅ Crimea ដែលជាឧបទ្វីបកាត់បញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤។

រឿងនេះកើតឡើង បន្ទាប់ពីមានការព្រមានពីលោក Zelensky ថា មីស៊ីលនឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារ ចូលជ្រៅទៅក្នុងទឹកដីដែលកាន់កាប់។
យ៉ាងណាក្តី មានភាពភ័យខ្លាចថា ប្រសិនបើអ៊ុយក្រែន វាយប្រហារដោយមីស៊ីលឆ្លងព្រំដែនមែននោះ ជម្លោះនឹងកាន់តែរីកធំឡើងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky សារភាពថា ខ្លួនគាត់ផ្ទាល់ ជាអ្នកបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


