Connect with us

នយោបាយ

គណបក្សនយោបាយធំៗ៦ នៅកម្ពុជាដែលកំពុងមានសកម្មភាពនយោបាយច្រើនជាងគេ

បានផុស

នៅ

កម្ពុជា បានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើគិតចាប់ពីឆ្នាំ១៩៩៣ គឺកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាបន្តបន្ទាប់ទាំងសកល និងអសកល។ ក្នុងនោះ កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ៦លើកមកហើយ ខណៈនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នៃរដ្ឋសភា នឹងឈានចូលមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយអំពីចំនួនគណបក្សនយោបាយនៅកម្ពុជា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ៤២គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ទន្ទឹមនោះ គណបក្សនយោបាយមួយចំនួនក៏ត្រូវបានរំលាយ ឬលុបចេញពីបញ្ជី គណបក្សខ្លះបានបែកខ្ញែកគ្នា ខណៈគណបក្សខ្លះទៀតនោះ គឺហាក់មានភាពស្ងាត់ស្ងៀមមិនមានសកម្មភាពនយោបាយឡើយ។ តែយ៉ាងណាក្ដី នៅថ្ងៃនេះ សារព័ត៌មាន «កម្ពុជាថ្មី» សូមលើកបង្ហាញគណបក្សធំៗចំនួន៦ ដែលកំពុងមានសកម្មភាពខ្លាំង ក្នុងនោះរួមមាន៖

១/ គណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលគិតមកដល់ពេលនេះ មានអាយុកាលជិត ៧២ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ចំណាស់តែមួយគត់ដែលតែងតែទទួលបានជ័យជំនះគ្រប់ការបោះឆ្នោតនៅកម្ពុជា និងជាគណបក្សនយោបាយដែលជាទីបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា។ បច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន  ជាប្រធានកិត្តិយសគណបក្ស ហើយអមដោយអនុប្រធានចំនួន៤រូប គឺសម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

២/ គណបក្សហ្វ៊ុនស៊ិនប៉ិច

គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សរាជានិយម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ ក្រោមស្នាព្រះហស្ថរបស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សីហនុ និងមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្ស។ ប៉ុន្តែនៅឆ្នាំ២០២២ ក្រោយការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យធ្វើជាប្រធានគណបក្ស នាពេលសព្វថ្ងៃនេះ។

៣/ គណបក្សខ្មែររួបរួមជាតិ

គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលស្ថានិកភាគច្រើននៃគណបក្សនេះ គឺជាអតីតសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច។ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលទើបតែបង្កើតក្នុងឆ្នាំ២០២០ ក៏បានសម្រេចរួមបញ្ចូលជាមួយគណបក្សខ្មែររួបរួមជាតិ ដោយមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ខណៈលោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធានគណបក្ស។

៤/ គណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន គឺជាគណបក្សដែលបង្កើតឡើងដោយលោក សម រង្ស៊ី ក្នុងឆ្នាំ១៩៩៥ ហើយដំបូងឡើយគណបក្សនេះ មានឈ្មោះដើមថា គណបក្សជាតិខ្មែរ ក្រោយមកក្នុងឆ្នាំ១៩៩៨ បានដូរឈ្មោះទៅជាគណបក្ស សម រង្ស៊ី និងនៅចុងក្រោយក្នុងឆ្នាំ២០១៧ ក៏បានដូរមកជាគណបក្សភ្លើងទៀន រហូតដល់ពេលនេះ។ សព្វថ្ងៃ គណបក្សនេះ គឺដឹកនាំដោយលោក ទាវ វណ្ណុល ជាប្រធាន អមដោយអនុប្រធានមួយចំនួន រួមមាន លោក ថាច់ សេដ្ឋា លោក សុន ឆ័យ លោក រ៉ុង ឈុន លោក ចេប គឹមអ៊ាង និងលោក សុក ហាច។

៥/ គណបក្សយុវជនកម្ពុជា

គណបក្សយុវជនកម្ពុជា ជាគណបក្សដ៏ក្មេងខ្ចីមួយនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៥។ គណបក្សនេះ គឺដឹកនាំដោយលោក ពេជ្រ ស្រស់ ជាប្រធានគណបក្ស ហើយមានមន្ត្រីជាអនុប្រធានចំនួនពីររូប គឺលោក ផន ផល្លា និងលោក ឈុន សុគន្ធ ក៏ដូចជាសមាជិកសមាជិកាភាគច្រើនសុទ្ធសឹងជាយុវជនជំនាន់ថ្មី។

៦/ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្កើតឡើងដោយក្រុមអតីតមន្ត្រីនៃអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដែលរួមមាន លោក យ៉េង វីរៈ លោក យ៉ង សាំងកុមារ ជាដើម។ ប៉ុន្តែកាលពីឆ្នាំ២០២២ លោក យ៉ង សាំងកុមារ ដែលមានតួនាទីជាប្រធានគណៈកម្មាធិការនាយក ក៏បានប្រកាសលាលែងពីគណបក្សនេះ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ តែយ៉ាងណា បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែបន្តសកម្មភាពនយោបាយរបស់ខ្លួនជាដដែល ក្រោមការដឹកនាំដោយលោក យ៉េង វីរៈ ជាប្រធានគណបក្ស លោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ និងលោក សាម អ៊ីន ជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ក្រៅពីគណបក្សខាងលើនេះ ក៏មានគណបក្សនយោបាយមួយចំនួនទៀតផងដែរ ដែលកំពុងធ្វើសកម្មភាពនយោបាយនៅកម្ពុជា ជាពិសេស ការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៦ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម