កីឡា
អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុង ដាក់កាលបរិច្ឆេទការប្រកួតជើងឯកថ្នាក់ជាតិ
បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ មានស្ថានភាពធូរស្រាលនោះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានដាក់នូវកាលបរិច្ឆេទនៃការប្រកួតជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២០ឡើងវិញ។

លោក ងិន សុខបញ្ញា ដែលជាអគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២០ ដល់ ២២មករាឆ្នាំ២០២១ នាតំបន់មាត់សមុទ្រខេត្តកែប។ នេះជាការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។


ការប្រកួតមានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង(Duathlon ) និង អាកាត្លុង(Acathlon) ។ សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមានកីឡាចំនួន៣វិញ្ញាសាបញ្ចូលគ្នានោះទាំងកីឡាករ ទាំងកីឡាការិនី ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ ហើយបន្ទាប់ពីដល់ទីភ្លាមៗនោះ ត្រូវបន្តជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រជាចុងក្រោយ។ កីឡាឌូអាត្លុង គឺការប្រកួតត្រូវចាប់ផ្ដើមពីចម្ងាយ៥គីឡូម៉ែត្រ ហើយបន្ទាប់ពីរត់ដល់ទីភ្លាមៗត្រូវបន្តជិះកង់ចម្ងាយ២០គីឡូម៉ែត្រនិងបញ្ចប់ដោយការរត់ជាថ្មីក្នុងចម្ងាយ២,៥០ គីឡូម៉ែត្រ ។

ប្រភេទកីឡាអាកាត្លុង ដែលធ្វើសម្រាប់តែយុវជនអាយុក្រោម១៦ឆ្នាំនោះ គឺជាប្រភេទកីឡាដែលមានវិញ្ញាសាចំនួន២បញ្ចូលគ្នា។ ការប្រកួតត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និង បញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ។ បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិនេះទៅ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិមួយ ដែលកំណត់ឲ្យមានតែជនបរទេសដែលកំពុងបំពេញការងារនៅកម្ពុជាប៉ុណ្ណោះចូលរួម។ ព្រឹត្តិការណ៍នោះនឹងត្រូវប្រសិទ្ធនាមថា”Phnom Penh International Triathlon” ។ ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានមរតកតេជោតែម្ដង ដើម្បីជាការបង្ហាញឲ្យគេដឹងពីសក្ដានុពលនៃពហុកីឡដ្ឋានដ៏ធំ ដែលត្រៀមទទួលភ្ញៀវស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


